លោក Xi Jinping៖ សេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតរបស់ម្ដាយបានលាក់ទុកក្នុងជីវភាពរស់នៅធម្មតា

11-05-2026 17:39

(ប៉េកាំង)៖ នាខែមករា ឆ្នាំ១៩៦៩ លោក Xi Jinpingដែលកាលនោះអាយុមិនដល់១៦ឆ្នាំ បានដឹកស្ពាយវ៉ាលីចេញពីផ្ទះធ្វើដំណើរទៅកាន់ភូមិ Liangjiahe ដែលស្ថិតនៅទីឆ្ងាយដាច់ស្រាយនៃខេត្តស្រានស៊ី ចាប់ផ្តើមអំឡុងពេលបម្រើការងារក្នុងភូមិរយៈពេល៧ឆ្នាំ។ ម្តាយរបស់លោក Xi Jinping ឈ្មោះ Qi Xinបានដេរកាបូបម្ជុលជូនកូនប្រុស ដោយបានប៉ាក់អក្សរពណ៌ក្រហមចំនួនបី៖ ចិត្តរបស់ម៉ែ។ កាបូបបាក់ធំដូចបាតដៃនេះ បង្ហាញពីការភ្ជាប់ចិត្តរវាងម្តាយនិងកូន។

ឳពុកនិងម្តាយគឺជាគ្រូបង្រៀនមុនគេបង្អស់របស់កូនៗ។ ពេលកុមារភាព Qi XinនាំXi Jinping ទៅទិញសៀវភៅ តាមបណ្ណាគារដែលនិយាយអំពីរឿង Yue Fei បន្ទាប់ពីទិញសៀវភៅ ហើយម្តាយបានប្រាប់ Xi Jinping ដ៏វ័យក្មេងអំពីរឿងរ៉ាវ “បម្រើប្រទេសជាតិដោយភក្តីភាព” និង “ម្តាយ Yue Fei សាក់ពាក្យ” ។ លោកXi Jinping ធ្លាប់រំលឹកថា៖ “កាលនោះខ្ញុំបានសួរថា ការសាក់ពាក្យលើខ្នង ឈឺណាស់! ម្តាយខ្ញុំក៏ប្រាប់ថា ពិតជាឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ។ខ្ញុំចងចាំពាក្យ បម្រើប្រទេសជាតិ ដោយភក្តីភាព តាប់ពីពេលនោះរហូតដល់បច្ចុប្បន្ន ដែលបានក្លាយជាគោលដៅ ដែលខ្ញុំតស៊ូរហូតផងដែរ។ ”

ដោយធំធាត់ក្នុងគ្រួសារដែលមានឥរិយាបថដ៏ល្អ លោក Xi Jinping តែងតែដាក់ប្រជាជនជាអាទិភាព។អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ លោកបានប្រកាន់ខ្ជាប់នូវគោលការណ៍ដែល “ការបង្កើតសុភមង្គលចំពោះ ប្រជាជនជាសមិទ្ធផលនយោបាយដ៏ធំបំផុត” និង “ស្រឡាញ់ប្រជាជនដូចស្រឡាញ់ឪពុកម្តាយរបស់លោក” ព្រមទាំងស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជន និងដឹកនាំប្រជាជនទៅរកជីវិភាពរស់នៅកាន់តែល្អប្រសើរ”៕

វិទ្យុមិត្តភាពកម្ពុជាចិន