* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មថ្មី ជុំវិញការដឹកជញ្ជូនប្រេងរបស់អ៉ីរ៉ង់ទៅកាន់ចិន (Video inside)

12-05-2026 09:20

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមនុស្ស៣ និងក្រុមហ៊ុនចំនួន៩ ក្នុងនោះរួមមានក្រុមហ៊ុនចំនួន៤មានមូលដ្ឋានក្នុងទីក្រុងហុងកុង ៤ទៀតមានមូលដ្ឋានក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងក្រុមហ៊ុនមួយផ្សេងទៀតមានមូលដ្ឋានទៅប្រទេសអូម៉ង់ សម្រាប់ការជួយដល់ការដឹកប្រេងរបស់អ៉ីរ៉ង់ទៅកាន់ ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសដាក់ទណ្ឌកម្មថ្មីខាងលើដោយក្រសួងហិរញ្ញវត្ថុអាមេរិក ធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រសប្ដាហ៍មុនបានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលជាច្រើននាក់ និងក្រុមហ៊ុនមួយចំនួនដែលត្រូវបានចោទប្រកាន់ថាបានជួយដល់អ៉ីរ៉ង់ការទិញអាវុធ និងគ្រឿងបន្លាស់ដែលត្រូវបានប្រើប្រាស់ក្នុងការផលិតដ្រូន និងមីស៊ីលបាលិស្ទីគ។

លើសពីនេះទៅទៀត ការដាក់ទណ្ឌកម្មថ្មីនេះដែរធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាទីដែលលោក ត្រាំ ត្រូវបានរំពឹងថានឹងដាក់ស្នើឱ្យមេដឹកនាំចិនជួយដោះស្រាយភាពជាប់គាំង ក្នុងកិច្ចចរចាសន្តិភាពជាមួយអ៉ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។

គួរបញ្ជាក់ថា អមជាមួយការប្រកាសដាក់ទណ្ឌកម្មខាងលើ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថារដ្ឋបាលលោក ត្រាំ នឹងបន្តបង្កើន ការដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ ដើម្បីកាត់ផ្ដាច់ចំណូលរបស់អ៉ីរ៉ង់ កុំឱ្យយកទៅផ្គត់ផ្គង់ការផលិតអាវុធ កម្មវិធីនុយក្លេអ៊ែរ និងគាំទ្រដល់ក្រុម proxy នៅក្នុងតំបន់៕