លោក ហ្សេលេនស្គី៖ ប្រទេសជាច្រើន ចាប់អារម្មណ៍ធ្វើកិច្ចព្រមព្រៀងយន្តហោះដ្រូន ជាមួយអ៊ុយក្រែន (Video inside)

12-05-2026 11:24

(កៀវ)៖ លោកនាយករដ្ឋមន្រ្តី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថាជិត ២០ប្រទេស ចាប់អារម្មណ៍នឹងកិច្ចព្រមព្រៀងយន្តហោះដ្រូនជាមួយអ៊ុយក្រែន ហើយកិច្ចព្រមព្រៀងចំនួន ៤ ត្រូវបានចុះហត្ថលេខារួចរាល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦។

អ៊ុយក្រែន បានចុះកិច្ចព្រមព្រៀងការពារជាតិ និងដ្រូន នៅអាល្លឺម៉ង់ ន័រវែស ហូឡង់ និងកិច្ចព្រមព្រៀងការពារជាតិ និងថាមពលជាមួយអាស៊ៃបៃហ្សង់ នៅក្នុងខែមេសា។ លោក ហ្សេលេនស្គី បញ្ជាក់ថា «ក្នុងចំណោម ៤ កិច្ចព្រមព្រៀងមួយគឺកំពុងស្ថិតក្នុងដំណើរការរៀបចំ»។

គិតចាប់តាំងពីផ្ទុះសង្រ្គាមអ៉ីរ៉ង់ នាចុងខែកុម្ភៈ លោក ហ្សេលេនស្គី ព្យាយាមប្រែក្លាយជំនាញរបស់អ៊ុយក្រែន ក្នុងសង្គ្រាមយន្តហោះដ្រូន ឱ្យទៅជាកិច្ចព្រមព្រៀងការទូតដ៏ជោគជ័យមួយ អំឡុងទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប។ នៅឯមជ្ឈិមបូព៌ា អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខរយៈពេលវែងជាមួយអារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាត់អារ៉ាប់រួម៕