* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

UN៖ ជនស៉ីវិលអាហ្វហ្កានីស្ថានជាង៣៧០នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះជាមួយប៉ាគីស្ថាន ក្នុងរយៈពេល៣ខែ (Video inside)

12-05-2026 15:44

(កាប៊ុល)៖ នាថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ អង្គការសហប្រជាជាតិ (UN) បានរាយការណ៍ថា ជនស៉ីវិលអាហ្វហ្កានីស្ថាន​យ៉ាងហោច៣៧២នាក់ត្រូវបានសម្លាប់ ក្នុងជម្លោះរវាងរដ្ឋាភិបាលតាលីបង់ និងប្រទេសប៉ាគីស្ថាន កាលពីអំឡុងរយៈពេល៣ខែដំបូង​នៃឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទំនាក់ទំនងរវាងទីក្រុងអ៉ីស្លាម៉ាបាដនិងទីក្រុងកាប៊ុល បានធ្លាក់ដុនដាបចាប់តាំងពីក្រុមតាលីបង់ បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីឆ្នាំ២០២១ ហើយបានរីករាលដាលទៅជា អ្វីដែលរដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថាន ហៅថា «សង្រ្គាមបើកចំហ» កាលពីខែកុម្ភៈ។ ទីក្រុងអ៉ីស្លាម៉ាបាដ បានចោទរដ្ឋាភិបាលតាលីបង់នៅអាហ្វហ្កានីស្ថានថា ផ្តល់កន្លែងជ្រកកោនដល់ក្រុមសកម្មប្រយុទ្ធ ដែលនៅពីក្រោយការកើនឡើងនៃសកម្មភាពវាយប្រហារ ជាពិសេសក្រុមតាលីបង់ប៉ាគីស្ថាន ដែលបានធ្វើយុទ្ធនាការបង្កហិង្សា រយៈពេលច្រើនឆ្នាំមកហើយ។ ទីក្រុងកាប៊ុលបានបដិសេធការចោទប្រកាន់ និងចោទទៅវិញថា ប៉ាគីស្ថានទម្លាក់កំហុសនៃភាពកម្សោយផ្នែកសន្តិសុខរបស់ខ្លួន មកលើអាហ្វហ្កានីស្ថាន និងមិនគោរពអធិបតេយ្យរបស់អាហ្វហ្កានីស្ថាន។

បេសកកម្មជំនួយ UN ប្រចាំអាហ្វហ្កានីស្ថាន ហៅកាត់ UNAMA បាននិយាយថា គិតត្រឹមចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ UNAMA បានកត់ត្រាជនស៉ីវិលដែលត្រូវបានសម្លាប់សរុបចំនួន៣៧២នាក់ និងរបួស៣៩៧នាក់ ដោយសារ​អំពើហិង្សាប្រដាប់អាវុធឆ្លងព្រំដែន រវាងកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថាន និងកងកម្លាំងយោធាប៉ាគីស្ថាន។ ក្នុងសំណេរឆ្លើយតប​របាយការណ៍របស់ UNAMA ទីក្រុងអ៉ីស្លាម៉ាបាដ បានអះអាងថា ជនស៉ីវិលក៏ដូចជាកងកម្លាំងសន្តិសុខរបស់ប៉ាគីស្ថានចំនួន ១៣០នាក់ ក៏ត្រូវបានសម្លាប់ផងដែរ ក្នុងជម្លោះជាមួយអាហ្វហ្កានីស្ថាន គិតចាប់តាំងពីដើមឆ្នាំ២០២៦។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាឆ្លងព្រំដែនដែលបន្តជាយូរមកហើយរវាងអាហ្វហ្កានីស្ថាននិងប៉ាគីស្ថាន បានកើនឡើងខ្លាំងកាលពី​ខែតុលា ឆ្នាំ២០២៥ ហើយបានផ្តាច់ជីវិតមនុស្សរាប់សិបនាក់ ប៉ុន្តែក្រោយស្ងប់ស្ងាត់ទៅវិញបានមួយរយៈ ការប្រយុទ្ធគ្នាបានបន្តឡើងវិញ កាលពីអំឡុងចុងខែកុម្ភៈ ឆ្នាំនេះ៕