ក្រុមយុវជនដែលមានការប្តេជ្ញាចិត្តមុតមាំ៖ ការឈ្វេងយល់តាមមុំផ្សេងទៀតអំពីមហាដំណើរ

12-05-2026 16:56

(ប៉េកាំង)៖ ហេតុអ្វី​​ ៩០ឆ្នាំកន្លងទៅ មនុស្ស​​មក​ពី​គ្រប់​កន្លែង​​នៃពិភពលោក​នាំគ្នា​ទៅ​​ប្រទេសចិន​​ ដើម្បី​ឈ្វេងយល់​​ដានជើង​នៃ​មហា​ដំណើរ​របស់​​​កងទ័ព​ក្រហម?

មនុស្ស​កាន់តែច្រើនឡើងៗ​ក្នុង​សហគមន៍អន្តរជាតិ​បាន​យល់ឃើញថា មហាដំណើរ​ជា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​មនុស្សជាតិ​ ដែលបញ្ជាក់​​ពី​ឆន្ទៈ​និង​ភាពអង់អាចក្លាហាន​។​​

រយៈពេលពីរឆ្នាំ ​​ថ្មើរ​ជើងឡើង​ភ្នំ​​​កែង​​​លើសពី​៤០​កន្លែង ​​​បាន​ឆ្លងកាត់​វាលស្មៅ​ដែល​ជា​អន្ទាក់មរណៈ ​និង​ភ្នំ​ព្រិល​ដែល​ខ្វះ​អុកស៊ីសែន​ខ្លាំង។

រយៈពេលពីរឆ្នាំ ​​​ដើរឆ្លងកាត់ទន្លេ​ប្រហែល​មួយរយ​ ​បាន​​ប្រយុទ្ធ​លើសពី​ប្រាំមួយរយ​លើក​​​ជាមួយ​សត្រូវ​។ល។​​ យុវជន​​​ទាំងនេះ​ បាន​យកឈ្នះ​លើ​ដែនកំណត់​នៃ​ការរស់​រាន​មាន​ជីវិត​របស់​មនុស្ស ​ដោយជំនឿ​និង​ស្មារតី​ហ៊ាន​​ពលី​​ជីវិត ​​។

កាលនោះ ​ប្រទេសចិនស្ថិតនៅ​ភាពងងឹត​ នៃ​សង្គម​ពាក់កណ្តាល​អាណានិគម​និង​ពាក់​​កណ្តាល​សក្តិភូមិ​ ​​កងទ័ពជប៉ុន​ឈ្លានពាន​យ៉ាង​ឃោឃៅសាហាវព្រៃផ្សៃ​​ ​​​ពួក​ប្រឆាំង​នៃ​បក្ស​កុកម៉េងតាំង​​​​វាយ​ប្រហារ​តំបន់​មូលដ្ឋាន​បដិវត្តន៍​ជាញឹកញាប់ ​ប្រជាជាតិចិន​​ធ្លាក់ក្នុង​ដំណាក់កាល​​​គ្រោះថ្នាក់​​​ដ៏ធ្ងន់ធ្ងរ​​​។​​​

មនុស្ស​​ជំនាន់​នីមួយៗ​ប្រឈម​នឹង​បញ្ហា​ប្រឈម​នៃ​​សម័យ​ខុសៗគ្នា​ រ៉ាប់រង​​​​ភារកិច្ច​ខុសៗគ្នា​​​។​ «ការរីកចម្រើន​និង​វឌ្ឍនភាព​របស់​ចិន​​នាពេល​បច្ចុប្បន្ន​​​​គឺ​​ទទួល​បាន​​ពី​មហាដំណើរ​​​។​​» ​​នេះបើតាម​អនុសាសន៍របស់​លោក​​​ Xi Jinping។ ​លោក​បាន​លើកទឹកចិត្ត​​ឱ្យ​​អ្នកទាំងឡាយ​បំពេញ​​ប្រាថ្នា​យ៉ាងអង់អាច​ ​​ការសម្តែង​​​របស់​លោក​​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា ​ដើម្បី​​គោរព​ដឹងគុណ​ជូនចំពោះ​​វីរជន​ពលីជីវិត​ជំនាន់មុនៗ​ផងដែរ ​​៖​ឆ្លង​កាត់ភ្នំនិង​សមុទ្រ​ទៅកាន់គោលដៅ​ទោះមានដំណើរឆ្ងាយយ៉ាងណាក្តី ​ក៏​បោះជំហាន​ធំៗ​ដើរ​មុខ​ជាមួយនឹងជំនឿ​យ៉ាង​មុតមាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន