វិមានក្រឹមឡាំងអះអាងសាជាថ្មីថា សង្គ្រាមនៅអ៊ុយក្រែនជិតដល់ទីបញ្ចប់ ទោះបីជាលោក ហ្សេឡេនស្គី សម្ដែងការសង្ស័យក៏ដោយ (Video inside)
12-05-2026 20:30
(ម៉ូស្គូ)៖ វិមានក្រឹមឡាំង នាថ្ងៃអង្គារនេះបានបញ្ជាក់ជាថ្មីនូវការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនគឺជិតឈានដល់ទីបញ្ចប់ហើយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានចោទប្រកាន់ថា ទីក្រុងមូស្គូមិនមានចេតនាចង់បញ្ចប់សង្គ្រាមនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានបញ្ជាក់ថា មានវឌ្ឍនភាពមួយចំនួនក្នុងកិច្ចខិតខំប្រឹងប្រែងត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ក្នុងការស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។ លោកបានសង្កត់ធ្ងន់ថា លទ្ធផលដែលសម្រេចបានកន្លងមកនេះ អាចឱ្យភាគីរុស្ស៊ីហ៊ានអះអាងថា ដំណើរការបញ្ចប់សង្គ្រាមគឺពិតជាខិតជិតមកដល់មែន ប៉ុន្តែលោកបដិសេធមិនផ្តល់ព័ត៌មានលម្អិតនោះទេ។
លោក ប៉េសកូវ ក៏បានបន្ថែមថា រុស្ស៊ីស្វាគមន៍ចំពោះការសម្របសម្រួលបន្ថែមពីសហរដ្ឋអាមេរិក ហើយលោក ពូទីន ត្រៀមខ្លួនជួបផ្ទាល់ជាមួយលោក ហ្សេឡេនស្គី នៅពេលដែលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានបញ្ចប់ជាស្ថាពរ ដោយលោកគ្រាន់តែទាមទារឱ្យទីក្រុងកៀវ ធ្វើការសម្រេចចិត្តជាមុនសិន។ ទោះជាយ៉ាងណា លោក ហ្សេឡេនស្គី កាលពីថ្ងៃចន្ទ បានប្រកាសយ៉ាងច្បាស់ថា រុស្ស៊ីមិនមានចេតនាពិតប្រាកដក្នុងការបញ្ចប់សង្គ្រាមទេ ហើយអ៊ុយក្រែនកំពុងតែត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារថ្មីៗបន្ថែមទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ីកំពុងកាន់កាប់ទឹកដីប្រមាណមួយភាគប្រាំនៃប្រទេសអ៊ុយក្រែន និងទាមទារឱ្យអ៊ុយក្រែនកាត់ទឹកដីបន្ថែម ខណៈដែលទីក្រុងកៀវទាមទារដាច់ខាតឱ្យកងទ័ពរុស្ស៊ីដកចេញទាំងស្រុង។ បើទោះបីជាភាគីទាំងពីរបានយល់ព្រមលើបទឈប់បាញ់រយៈពេលខ្លី ចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែឧសភា




