រុស្ស៊ីប្រកាសពីភាពជោគជ័យក្នុងការសាកល្បងមីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រ Sarmat ស៊េរីថ្មី (Video inside)

12-05-2026 21:48

(ម៉ូស្គូ)៖ មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររុស្ស៊ី លោក សឺហ្គី ការ៉ាកាយ៉េវ (Sergei Karakayev) បានរាយការណ៍ជូនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីបានទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបស៊េរីថ្មីប្រភេទ Sarmat។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឆ្លើយតបនឹងរបាយការណ៍នេះ លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ថា ប្រទេសរុស្ស៊ីមានផែនការដាក់ពង្រាយមីស៊ីល Sarmat ដ៏មានអានុភាពនេះ ទៅក្នុងប្រតិបត្តិការប្រយុទ្ធជាផ្លូវការ នៅត្រឹមចុងឆ្នាំនេះតែម្តង ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងយុទ្ធសាស្ត្រកំញើញរបស់ខ្លួន៕