* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ត្រាំ ថាលោកមិនត្រូវការការជួយពីចិន ដើម្បីបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ឡើយ (Video inside)

13-05-2026 09:07

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថារូបលោកមិនត្រូវការការជួយពីចិន ដើម្បីបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់នោះទេ បើទោះជាក្ដីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយអ៉ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងមុនពេលត្រូវធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ដើម្បីប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ គូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនគិតនោះទេថាយើងត្រូវការជំនួយណាមួយដើម្បីដោះស្រាយជាមួយអ៉ីរ៉ង់។ យើងនឹងទទួលបានជ័យជម្នះតាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត ដោយសន្តិវិធី ឬក៏ដោយកម្លាំង»។

គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ កាលពីថ្ងៃអង្គារថាក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងចិនបានឯកភាពគ្នាកាលពីខែមេសាថាគ្មានប្រទេសណាមួយអាចយកថ្លៃសេវា ពីការធ្វើចរាចរឆ្លងកាត់នៅក្នុងតំបន់នោះទេ។ អំឡុងទស្សនកិច្ចនៅប៉េកាំង លោក ត្រាំ គ្រោងនឹងពិភាក្សាពីសង្រ្គាមអ៉ីរ៉ង់ជាមួយលោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ៕