អ៊ុយក្រែនវាយប្រហារលើស្ថានីយប្រេង និងរោងចក្រចម្រាញ់ហ្គាសរបស់រុស្ស៊ី ក្រោយបទឈប់បាញ់ត្រូវបញ្ចប់ (Video inside)

13-05-2026 19:50

(កៀវ)៖ យោធាអ៊ុយក្រែន នាថ្ងៃពុធនេះបានប្រកាសថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារដោយជោគជ័យទៅលើចំណតស្តុកប្រេង រោងចក្រចម្រាញ់ប្រេង និងរោងចក្រចម្រាញ់ហ្គាសរបស់ប្រទេសរុស្ស៊ី។ សកម្មភាពនេះ បង្ហាញពីការចាប់ផ្តើមឡើងវិញនូវយុទ្ធនាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី បន្ទាប់ពីបទឈប់បាញ់រយៈពេលខ្លីត្រូវបានបញ្ចប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមសេចក្តីថ្លែងការណ៍រប

ស់អគ្គសេនាធិការយោធា និងលោក រ៉ូបឺត ប្រូវឌី (Robert Brovdi) មេបញ្ជាការកងកម្លាំងដ្រូនអ៊ុយក្រែន បានឱ្យដឹងថា ចំណតស្តុកប្រេង Tamanneftegas នៅក្នុងតំបន់ Krasnodar និងរោងចក្រហ្គាសនៅក្នុងតំបន់ Astrakhan ដែលស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី ត្រូវបានវាយប្រហារចំគោលដៅ ដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅតាមអាងស្តុកនានា។

គួរបញ្ជាក់ថា បន្ថែមពីនេះ រោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅក្នុងទីក្រុងយ៉ារ៉ូស្លាវ (Yaroslavl) ភាគឦសាននៃរដ្ឋធានីមូស្គូក៏រងការវាយប្រហារផងដែរ ដោយគ្រាប់ដ្រូនបានទម្លាក់ចំប្រព័ន្ធចម្រាញ់ប្រេងចម្បងរបស់រោងចក្រតែម្តង៕