* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ត្រាំ ថាចិន-អាមេរិកនឹងមានអនាគតរួមគ្នាដ៏អស្ចារ្យ ខណៈលោក ស៊ី ជីនពីងថាមហាអំណាចទាំង២គួរតែធ្វើជាដៃគូនឹងគ្នា (Video inside)

14-05-2026 10:17

(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាកំពូលមហាអំណាចទាំង២ នឹងមានអនាគតរួមគ្នាដ៏អស្ចារ្យមួយ ខណៈមេដឹកនាំទាំង២បានជួបគ្នាហើយសម្រាប់កិច្ចប្រជុំកំពូលក្នុងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងនៅឯជំនួបក្នុងសាលវិមានប្រជាជនចិន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «វាជាកិត្តិយសណាស់ដែលបានជួបអ្នក (លោក ស៊ី ជីនពីង)។ វាជាកិត្តិយសណាស់ដែលបានធ្វើជាមិត្តរបស់អ្នក ហើយទំនាក់ទំនងចិន និងសហរដ្ឋអាមេរិកនឹងមានភាពល្អប្រសើរមិនធ្លាប់មានពីមុនមក»។ លោក ត្រាំបន្តទៀតថាប្រទេសទាំង២នឹងឆ្ពោះទៅរកអនាគតដ៏អស្ចារ្យជាមួយគ្នា។

ចំណែក លោក ស៊ី ជីនពីងវិញ ក៏បានប្រាប់លោក ដូណាល់ ត្រាំដែរថាចិន និងសហរដ្ឋអាមេរិកគួរតែធ្វើជាដៃគូនឹងគ្នា មិនមែនធ្វើជាគូប្រជែងនោះទេ។ «ទំនាក់ទំនងស្ថិរភាពរវាងចិន និងសហរដ្ឋអាមេរិកគឺជារឿងល្អមួយសម្រាប់ពិភពលោក។ កិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំង២ ខណៈការប្រឈមមុខដាក់គ្នានឹងបង្កការខាតបង់ដល់ ប្រទេសទាំង២។ ដូច្នេះយើងគួរតែធ្វើជាដៃគូ មិនមែនជាគូប្រជែងនោះទេ»។ នេះជាការបញ្ជាក់របស់លោក ស៊ី ជីនពីងប្រាប់លោក ត្រាំ។

លោក ស៊ី ជីនពីង ក៏បានបន្ថែមដែរថារូបលោកពិតជាសប្បាយរីករាយដែលបានទទួលស្វាគមន៍លោក ត្រាំ សម្រាប់ដំណើរទស្សនកិច្ចជាលើកដំបូងបំផុតរបស់មេដឹកនាំអាមេរិក មកកាន់ ប្រទេសចិនចាប់តាំងពីឆ្នាំ២០១៧ និងចំពេលពិភពលោកកំពុងស្ថិតនៅលើផ្លូវបំបែក។ ប៉ុន្តែក្រុមអ្នកវិភាគមើលឃើញគេមិនអាចរំពឹងច្រើនឡើយថាកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង នឹងសម្រេចបានលទ្ធផលដ៏ភ្ញាក់ផ្អើលណាមួយ ដោយសារតែធម្មជាតិនៃភាពជាគូប្រជែងរវាងប្រទេសទាំង២។

មេដឹកនាំទាំង២ ត្រូវបានរំពឹងថានឹងពិភាក្សាគ្នាលើរបៀបវារៈរួមមានពាណិជ្ជកម្ម សង្រ្គាមអ៉ីរ៉ង់ AI តៃវ៉ាន់ និងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។ មុនធ្វើទស្សនកិច្ចទៅចិន លោក ត្រាំ បាននិយាយថាជំនួបរបស់លោកជាមួយលោក ស៊ី ជីនពីង នឹងផ្ដោតជាពិសេសលើពាណិជ្ជកម្ម។ សង្រ្គាមអ៉ីរ៉ង់ និងតៃវ៉ាន់សុទ្ធសឹងតែជាបញ្ហាស្មុគស្មាញដែលអាចធ្វើឱ្យភាពតានតឹងក្នុងទំនាក់ទំនងរវាងមហាយក្សទាំង២ អាចផ្ទុះឡើងជាថ្មី៕