* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ឥណ្ឌា កាត់បន្ថយជើងហោះហើរអន្តរជាតិ មួយផ្នែកដោយសារបញ្ហាសាំងឡើងថ្លៃ (Video inside)

14-05-2026 11:49

(BENGALURU)៖ ក្រុមហ៊ុនអាកាសចរណ៍ Air India នឹងកាត់បន្ថយជើងហោះហើរអន្តរជាតិមួយចំនួន ជាបណ្តោះអាសន្ន នៅចន្លោះខែមិថុនា និងខែសីហា ដោយលើកឡើងពីកត្តារឹតត្បិតក្នុងតំបន់ខ្លះ និងបញ្ហាឡើងថ្លៃប្រេងឥន្ធនៈយន្តហោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦។

សង្រ្គាមអ៉ីរ៉ង់ បង្កឱ្យមានការបិទដែនអាកាស បង្ខំឱ្យប្រើប្រាស់ផ្លូវវាង និងជំរុញឱ្យប្រេងឥន្ធនៈឡើងថ្លៃ ដែលបន្ថែមសម្ពាធលើក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការនៅជុំវិញពិភពលោក។

Air India នឹងផ្អាកជើងហោះហើរ Delhi-Chicago និងជើងហោះហើរ Mumbai-New York ហើយនៅអឺរ៉ុប ក្រុមហ៊ុននឹងកាត់បន្ថយសេវាកម្មដ៏មមាញឹកពីទីក្រុង Delhi ទៅទីក្រុងប៉ារីស ប្រទេសបារាំង និងពីទីក្រុង Delhi ទៅទីក្រុង Milan ទីក្រុង Rome ប្រទេសអ៉ីតាលី។ នៅអាស៉ី ជើងហោះហើររវាងទីក្រុង Delhi និងទីក្រុង Shanghai របស់ចិន ត្រូវបិទបណ្តោះអាសន្ន។

គួរបញ្ជាក់ថា Air India ដែលក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines កាន់កាប់ភាគហ៊ុន ២៥ភាគរយ កំពុងប្រឈមនឹងការខាតបង់កាន់តែច្រើន ដោយផលរំខានពីជម្លោះចំពោះប្រតិបត្តិការ បូករួមទាំងឥទ្ធិពលនៃការហាមឃាត់ដែនអាកាសរបស់ប៉ាគីស្ថាន៕