* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ការតវ៉ាផ្ទុះឡើងក្នុងរដ្ឋធានីរបស់គុយបា ខណៈបញ្ហាដាច់ចរន្តអគ្គិសនីកាន់តែធ្ងន់ធ្ងរ (Video inside)

14-05-2026 15:25

(ឡាហាវ៉ាន)៖ ការតវ៉ាបានផ្ទុះឡើងនៅទូទាំងទីក្រុងឡាហាវ៉ាន ប្រទេសគុយបា កាលពីយប់ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ខណៈដែលរដ្ឋធានីមួយនេះ ប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីធ្ងន់ធ្ងរ មិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ ចំពេលមានការបិទផ្លូវនាំចូលប្រេងពីសំណាក់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកខឹងសម្បារជាច្រើន បានចេញមកតាមផ្លូវក្នុងសង្កាត់មួយចំនួន ដោយបិទផ្លូវ ដុតសម្រាម និងស្រែកថាឱ្យបើកភ្លើង ហើយថាពួកគេនឹងរួបរួមគ្នាយកឈ្នះឱ្យបាន។ អ្នកស្រុកម្នាក់និយាយថា គាត់សម្រេចចិត្តតវ៉ា បន្ទាប់ពីសង្កាត់ Playa របស់គាត់ គ្មានអគ្គិសនីប្រើប្រាស់អស់ជាង ៤០ម៉ោង។ មាន​ប៉ូលិស​យ៉ាង​ច្រើន​នៅ​កន្លែង​នីមួយៗ ហើយ​កម្លាំង​សន្តិសុខ​នៅចាំសង្កេត​មើល ​ដោយ​មិន​ធ្វើ​អន្តរាគមន៍។ តាម Reuters ការតវ៉ាធ្វើឡើងដោយសន្តិវិធី។

គួរបញ្ជាក់ថា ភាពខ្វះខាត និងការដាច់ភ្លើងនៅក្នុងប្រទេសគុយបា កាន់តែអាក្រក់ទៅៗ ចាប់តាំងពីខែមករា នៅពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថាចង់បំបាត់ការគ្រប់របស់រដ្ឋាភិបាលកុម្មុយនិស្ត និងបានដាក់ទណ្ឌកម្ម ក៏ដូចជាគំរាមកំហែងយកពន្ធលើប្រទេស ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់គុយបា៕