នាយករដ្ឋមន្រ្តីម៉ាឡេស៉ី រិះគន់ចំណាត់ការផ្អាកផ្គត់ផ្គង់មីស៉ីល របស់ប្រទេសន័រវែស (Video inside)
14-05-2026 15:54
(ហ្សាការតា)៖ ម៉ាឡេស៉ី បានសម្តែងការជំទាស់របស់ខ្លួន នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ចំពោះការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ន័រវែស ក្នុងការលុបចោលការអនុម័តលើការនាំចេញអាវុធ ដោយនិយាយថាការផ្លាស់ប្តូរបែបនេះ អាចប៉ពាល់ដល់ផែនការការពារជាតិរបស់ទីក្រុងគូឡាឡាំពួ និងសន្តិសុខតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានឱ្យដឹងថា លោកបានបង្ហាញការជំទាស់របស់ម៉ាឡេស៉ី ក្នុងពេលសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីន័រវែស លោក Jonas Gahr Stoere ដោយពណ៌នាចំណាត់ការដែលនាំទៅដល់ការបញ្ឈប់ផ្គត់ផ្គង់មីស៉ីលមកឱ្យម៉ាឡេស៉ី ថាជាការសម្រេចដោយឯកតោភាគី និងមិនអាចទទួលយកបាន។ លោក អាន់វ៉ា គូសបញ្ជាក់ថា «កិច្ចសន្យាដែលបានចុះហត្ថលេខា គឺតំណាងឱ្យការទទួលស្គាល់យ៉ាងឱឡារិក ហើយមិនគួរគ្មានតម្លៃនោះទេ»។
គួរបញ្ជាក់ថា ក្រសួងការបរទេសន័រវែស បានសម្រេចចិត្តដកហូតអាជ្ញាប័ណ្ណនាំចេញមួយចំនួន ទាក់ទងនឹងអាវុធប្រើបច្ចេកវិទ្យាជាក់លាក់ ដែលឥឡូវនេះស្ថិតក្រោមការគ្រប់គ្រងតឹងរ៉ឹង។ ការណ៍នេះ ធ្វើឱ្យមីស៉ីលដែលជិតដល់ពេលកំណត់បញ្ជូនមកកាន់ម៉ាឡេស៉ី ត្រូវផ្អាកទៅវិញ៕






