លោក Xi Jinping បានអធិប្បាយលម្អិតអំពីការណែនាំទិសដៅជាទូទៅ សម្រាប់ការអភិវ្ឍទំនាក់ទំនងចិន-អាមេរិក
14-05-2026 16:58
(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោក Trump ប្រធានាធិបតីអាមេរិកបានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៥ ខែឧសភា ។ ក្នុងបរិបទដែលពិភពលោកមានភាពរង្គោះរង្គើ និងភាពមិនប្រាកដប្រជាកិច្ចជំនួបរវាងមេដឹកនាំចិន និងអាមេរិកបានទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ។ កិច្ចជំនួបលើកនេះនឹងចាក់បញ្ចូលកម្លាំងចលករបន្ថែមទៀត ទៅក្នុងវឌ្ឍនភាពដ៏មានស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងអាមេរិក និងបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាបន្ថែមទៀត ដល់ពិភពលោកដែលពោរពេញដោយភាពរង្គោះរង្កើនិងការច្របូកច្របល់។
លោក Xi Jinping ប្រធានរដ្ឋចិនតែងតែជំរុញទំនាក់ទំនងចិន-អាមេរិកនិងក្តាប់ជាប់ទិសដៅអភិវឌ្ឍន៍ទូទៅ តាមមុំជាយុទ្ធសាស្ត្រនិងវែងឆ្ងាយ ។ លោក Xi Jinping បានលើកឡើងថា នៅឆ្នាំ ២០២៦ នេះ ខ្ញុំរីករាយរួមសហការជាមួយលោកប្រធានាធិតបី ដើម្បីបន្តដឹកនាំ់នាវាដ៏អស្ចារ្យនៃទំនាក់ទំនងរវាងចិននិងអាមេរិក ឆ្លងកាត់ព្យុះភ្លៀងនិងធ្វើដំណើរទៅមុខ យ៉ាងរលូន សម្រេចបាននូវរឿងល្អៗនិងអស្ចារ្យជាច្រើនទៀត ។ ដោយមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រនិងចក្ខុវិស័យជាយុទ្ធសាស្ត្រ លោក Xi Jinping បានប្រើពាក្យប្រៀបធៀបនៃ “នាវាធំមួយ” ម្តងហើយម្តងទៀត ដើម្បីពិពណ៌នាអំពីទំនាក់ទំនងរវាងចិននិងអាមេរិក ដោយចង្អុលបង្ហាញពីវិធីសាស្ត្រត្រឹមត្រូវសម្រាប់ចិននិងអាមេរិករួមរស់ជាមួយគ្នានៅក្នុងយុគសម័យថ្មី អំពាវនាវឱ្យភាគីទាំងពីរដែលជាប្រទេសធំបង្ហាញពីការទទួលខុសត្រូវ និងរួមគ្នាខិតខំប្រឹងប្រែងដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រទេសទាំងពីរនិងពិភពលោក។
កិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរនៅទីក្រុងប៉េកាំងលើកនេះ គឺជាកិច្ចសន្ទនាយុទ្ធសាស្ត្រដ៏សំខាន់ម្តងទៀត រវាងចិននិងអាមេរិកនៅចំណុចប្រសព្វប្រវត្តិសាស្ត្រដ៏សំខាន់មួយ។ សហគមន៍អន្តរជាតិរំពឹងជាទូទៅថា មេដឹកនាំនៃប្រទេសទាំងពីរអាចបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកបន្ថែមទៀត គ្រប់គ្រងការខ្វែងគំនិតគ្នាយ៉ាងសមរម្យ ពង្រីកគំនិតឯកភាពរួម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ តាមរយៈការប្រាស្រ័យទាក់ទងគ្នាដោយស្មោះត្រង់និងស៊ីជម្រៅ ដើម្បីគូសវាសផែនទីចង្អុលបង្ហាញផ្លូវកាន់តែច្បាស់លាស់ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកនាពេលអនាគត និងផ្ញើសញ្ញាវិជ្ជមានបន្ថែមទៀតទៅកាន់ពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន




