* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពលរដ្ឋស៊ូដង់ជិត ២០លាននាក់ កំពុងប្រឈមនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ខណៈសង្គ្រាមស៊ីវិលនៅតែបន្ត (Video inside)

14-05-2026 20:45

(គែរ)៖ យោងតាមរបាយការណ៍របស់ស្ថាប័នឃ្លាំមើលភាពអត់ឃ្លានសកល (IPC) ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ប្រជាជនស៊ូដង់ ប្រមាណ ១៩,៥លាននាក់ ដែលស្មើនឹងជាង ៤០ភាគរយនៃចំនួនប្រជាជនសរុប កំពុងប្រឈមមុខនឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ដែលនេះគឺជាវិបត្តិទុរ្ភិក្សដ៏អាក្រក់បំផុតក្នុងពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការរីករាលដាលនៃភាពអត់ឃ្លាន គឺជាមហន្តរាយចម្បងនៃសង្គ្រាមស៊ីវិលរយៈពេល ៣ឆ្នាំនៅក្នុងប្រទេសស៊ូដង់ ដែលបានសម្លាប់មនុស្សរាប់សែននាក់ បំផ្លិចបំផ្លាញសេដ្ឋកិច្ច វិស័យកសិកម្ម និងបង្ខំឱ្យពលរដ្ឋ ១៤លាននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង។ ទោះបីជាតួលេខចុងក្រោយនេះមានការថយចុះបន្តិចបើធៀបនឹងការព្យាករណ៍កាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែតំបន់ចំនួន ១៤ ក្នុងរដ្ឋ Darfur ខាងជើង រដ្ឋ Darfur ខាងត្បូង និងរដ្ឋ Kordofan ខាងត្បូង នៅតែប្រឈមនឹងហានិភ័យនៃគ្រោះទុរ្ភិក្ស ដោយមានមនុស្ស ១៣៥,០០០នាក់ កំពុងប្រឈមនឹងភាពអត់ឃ្លានកម្រិត «មហន្តរាយ»។

បច្ចុប្បន្ន ការវាយប្រហារដោយយន្តហោះដ្រូន បានក្លាយជាមធ្យោបាយសង្គ្រាមចម្បងជំនួសឱ្យការប្រយុទ្ធលើដី ដោយបានកំណត់គោលដៅលើទីតាំងស៊ីវិល ដូចជាទីផ្សារ មន្ទីរពេទ្យ និងស្ថានីយអគ្គិសនី ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៨៨០នាក់ តាំងពីខែមករាមក។ ស្ថាប័ន IPC បានព្រមានថា អរិភាពដែលកំពុងបន្តនៅតាមបណ្តោយផ្លូវផ្គត់ផ្គង់សំខាន់ៗ កំពុងបង្កើនហានិភ័យកាន់តែខ្លាំងឡើង។

បន្ថែមពីនេះ កុមារប្រមាណ ៨២៥,០០០នាក់ ត្រូវបានរំពឹងថានឹងទទួលរងនូវកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ ដោយសារការរឹតបន្តឹងការចូលទៅដល់តំបន់ជម្លោះ និងការកាត់បន្ថយថវិកាជំនួយ។ ស្របពេលជាមួយគ្នានេះ រដូវវស្សាដែលខិតជិតមកដល់ រួមផ្សំនឹងផលប៉ះពាល់ពីវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃប្រេង និងជីឡើងថ្លៃ ក៏នឹងធ្វើឱ្យស្ថានភាពស្បៀងអាហារនៅក្នុងប្រទេសស៊ូដង់ កាន់តែមានភាពដុនដាបបន្ថែមទៀតផងដែរ៕