លោក ត្រាំ៖ លោក ស៊ី ជីនពីង បង្ហាញចេតនាចង់ជួយបើកច្រកសមុទ្រ Hormuz សន្យាមិនបញ្ជូនអាវុធឱ្យអ៉ីរ៉ង់ (Video inside)

15-05-2026 09:20

(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញចេតនាចង់ជួយបើកច្រកសមុទ្រ Hormuz ហើយសន្យាថានឹងមិនបញ្ជូនអាវុធ ឬបរិក្ខារយោធាទៅឱ្យអ៉ីរ៉ង់នៅក្នុងសង្រ្គាមដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាអ្នកចាប់ផ្ដើមមុននោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ និងបន្ទាប់ពីបានជួបលោក ស៊ី ជីនពីងក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង លោក ត្រាំ បានគូសបញ្ជាក់ថា «លោក ស៊ី ជីនពីងបាននិយាយថាលោកនឹងមិនបញ្ជូនបរិក្ខារយោធា (ទៅឱ្យអ៉ីរ៉ង់) នោះទេ...គាត់ចង់ឃើញច្រកសមុទ្រ Hormuz បើកឡើងវិញ ហើយថានឹងជួយគាំទ្រដល់កិច្ចការមួយនេះ»

នៅថ្ងៃសុក្រ ទី១៥ ខែឧសភានេះ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ក៏បានអះអាងដែរថាក្រុមមន្ត្រីចិនចង់ឃើញច្រកសមុទ្រ Hormuz បើកឡើងវិញ ដោយមិនមានការរឹតត្បិត ឬយកថ្លៃឆ្លងកាត់អ្វីទាំងអស់៕