* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រមុខ CIA ធ្វើដំណើរទៅគុយបា ខណៈលោក ត្រាំ ទាមទារឱ្យមានកំណែទម្រង់ទ្រង់ទ្រាយធំ (Video inside)

15-05-2026 10:01

(ឡាហានវ៉ាន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក John Ratcliffe កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ បានប្រគល់សារពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅឱ្យក្រុមមន្ត្រីកំពូលៗរបស់គុយបា ក្នុងទីក្រុងឡាហាវ៉ានថាសហរដ្ឋអាមេរិកនឹងធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហាសេដ្ឋកិច្ច និងសន្តិសុខ លុះត្រាតែគុយបាធ្វើកំណែទម្រង់ដ៏ធំណាមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចរបស់លោក Ratcliffe ត្រូវបានរាយការណ៍ថាជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់នាយក CIA ទៅកាន់គុយបា ចាប់តាំងពីមានបដិវត្តន៍កុម្មុយនិស្ត ក្នុងឆ្នាំ១៩៥៣មក និងគូសបញ្ជាក់ពីពេលវេលាដ៏កម្របំផុតនៃការទំនាក់ទំនងកម្រិតខ្ពស់រវាងក្រុមមន្ត្រីនៃប្រទេសទាំង២ផងដែរ។ មន្ត្រី CIA ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មិនបានប្រាប់ Reuters លម្អិតថាតើអ្វីទៅជាការធ្វើកំណែទម្រង់ ឬការផ្លាស់ប្ដូរជាក់លាក់ដែលលោក ត្រាំ កំពុងទាមទារឱ្យគុយបាធ្វើនោះទេ។

លោក Ratcliffe បានទៅដល់គុយបា ចំពេលទំនាក់ទំនងរវាងទីក្រុងឡាហាវ៉ាន និងទីក្រុងវ៉ាស៊ីនតោនកំពុងឡើងកម្ដៅ។ លោក ត្រាំបាននិងកំពុងបង្កើនការដាក់សម្ពាធលើគុយបា ជាមួយការដាក់ចេញការអនុវត្តការបិទខ្ទប់មិនឱ្យប្រេងឥន្ធនៈដឹកចូលទៅក្នុងប្រទេសមួយនេះ តាមរយៈការគំរាមដាក់ទណ្ឌកម្មលើប្រទេសណាដែលហ៊ានផ្គត់ផ្គង់ប្រេងឱ្យទីក្រុងឡាហាវ៉ាន ជាហេតុបង្កឱ្យមានការដាច់ចរន្តអគ្គិសនី និងធ្វើឱ្យសេដ្ឋកិច្ចគុយបាធ្លាក់ចូលក្នុងវិបត្តិថ្មីមួយ។

បាតុកម្មតវ៉ាបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងឡាហាវ៉ាន កាលពីល្ងាចថ្ងៃពុធ ចំពោះការដាច់ចរន្តអគ្គិសនីដែលកំពុងបង្កការរំខានយ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ រដ្ឋមន្ត្រីថាមពល និងរ៉ែរបស់គុយបា បាននិយាយថាគុយបាកំពុងប្រឈមមុខអស់ប្រេងឥន្ធនៈប្រើប្រាស់ ខណៈការផ្គត់ផ្គង់អគ្គិសនីបានស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនយ៉ាងខ្លាំង។

គួរបញ្ជាក់ថា បើតាមមន្ត្រី CIA ខាងលើដដែល ក្រុមមន្ត្រីគុយបាដែលលោក Ratcliffe បានជួបក្នុងនោះរួមមានលោក Raulito Rodriguez Castro រដ្ឋមន្ត្រីមហាផ្ទៃគុយបា លោក Lazaro Alvarez Casas និងប្រមុខចារកម្មរបស់គុយបាន។ លោក ត្រាំ ធ្លាប់បានគំរាមថាគុយបានឹងក្លាយជាគោលដៅបន្ទាប់របស់សហរដ្ឋអាមេរិក បន្ទាប់ពីវ៉េណេស៊ុយអេឡា និងអ៉ីរ៉ង់៕