* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ចប់ទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅប្រទេសចិន (Video inside)

15-05-2026 14:26

(ប៉េកាំង)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញដំណើរត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដោយជិះយន្តហោះ Air Force One ហោះចេញពីអាកាសយានដ្ឋានអន្តរជាតិប៉េកាំង នាថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចពិភាក្សាពីរថ្ងៃ ជាមួយលោកប្រធានាធិបតីចិន ស៉ី ជីនពីង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។

មុនពេលឡើងយន្តហោះ លោក ត្រាំ បានជជែកជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi។ លោក ស៉ី និងលោក ត្រាំ សុទ្ធតែបានប្រកាសពីភាពជោគជ័យនៃដំណើរទស្សនកិច្ច ប៉ុន្តែភាពខុសគ្នានៅតែមានជុំវិញបញ្ហាអ៉ីរ៉ង់ និងតៃវ៉ាន់។

អង្គុយក្បែរលោក ស៉ី ជិនពីង ក្នុងជំនួបថ្ងៃសុក្រនេះ លោក ត្រាំ និយាយថា «នេះជាទស្សនកិច្ចដ៏អស្ចារ្យមួយ ហើយខ្ញុំគិតថាមានរឿងល្អៗជាច្រើន បានកើតឡើង»។ កាលពីថ្ងៃព្រហស្បតិ៍ លោក ស៉ី បានប្រាប់លោក ត្រាំ «ថាការដោះស្រាយបញ្ហាតៃវ៉ាន់មិនបានល្អ អាចរុញច្រានទំនាក់ទំនងចិន-អាមេរិក ទៅរកកន្លែងគ្រោះថ្នាក់»។

តាមអ្នកស្រាវជ្រាវគោលនយោបាយការបរទេសនៅវិទ្យាស្ថាន Brookings លោកស្រី Patricia Kim លោក ស៉ី បានរៀបចំបដិសណ្ឋាកិច្ចកម្រិតខ្ពស់សម្រាប់លោក ត្រាំ នៅទីក្រុងប៉េកាំង ប៉ុន្តែសេចក្តីថ្លែងប្រកាសជាបន្តបន្ទាប់បង្ហាញថា គោលដៅអាទិភាពនៃមេដឹកនាំទាំងពីរនៅតែមានភាពខុសគ្នាឆ្ងាយ៕