* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កិច្ចពិភាក្សា BRICS បញ្ចប់ទៅដោយគ្មានសេចក្តីថ្លែងការណ៍រួម (Video inside)

16-05-2026 11:08

(ញូវដែលី)៖ អ្នកការទូតកំពូលមកពីប្រទេស BRICS បានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុង Delhi ដោយទុកឱ្យប្រទេសម្ចាស់ផ្ទះឥណ្ឌាបញ្ចេញតែសេចក្តីថ្លែងការណ៍ដែលបង្ហាញពីភាពខ្វែងគំនិតគ្នាប៉ុណ្ណោះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦។

BRICS មានសមាជិកដូចជាប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អេហ្ស៉ីប អេត្យូពី អ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម (UAE) និងឥណ្ឌូណេស៉ី។

ទីក្រុងតេហេរ៉ង់ ចង់ឱ្យក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើននេះ ថ្កោលទោសសង្គ្រាមអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ និងបានចោទប្រកាន់ថាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានការចូលរួមផ្ទាល់ក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសរបស់ខ្លួន។ ដោយមិនបញ្ចេញឈ្មោះអេមីរ៉ាត់អារ៉ាប់ (UAE) រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានប្រាប់សន្និសីទសារព័ត៌មានថា សមាជិក BRICS បានរារាំងផ្នែកខ្លះនៃសេចក្តីថ្លែងការណ៍។

UAE បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់អ៉ីរ៉ង់ ដោយចាត់ទុកថាវាជាការប៉ុនប៉ងដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារលើ UAE ហេីយថាខ្លួនរក្សាសិទ្ធិអធិបតេយ្យភាព ផ្លូវច្បាប់ ការទូត និងយោធាយ៉ាងពេញលេញ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ឬអំពើអរិភាពណាមួយ។

ឥណ្ឌា​ បានលេីកឡេីងក្នុងសេចក្តីថ្លែងការណ៍ និងឯកសារលទ្ធផលថា មានទស្សនផ្សេងៗគ្នាក្នុងចំណោមសមាជិកមួយចំនួនទាក់ទងនឹងស្ថានភាពនៅក្នុងតំបន់អាស៉ីខាងលិច និងមជ្ឈិមបូព៌ា។ សមាជិកបានបង្ហាញពីគោលជំហរជាតិរៀងៗខ្លួន ហើយបានចែករំលែកនូវទស្សនវិស័យជាច្រើន រាប់ចាប់ពីតម្រូវការរកដំណោះស្រាយវិបត្តិឱ្យបានឆាប់ ផ្តល់តម្លៃដល់កិច្ចសន្ទនា និងការទូតដើម្បីគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី៕