* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ផ្ទុះការឆ្លងរាលជំងឺអេបូឡាថ្មី នៅប្រទេសកុងហ្គោ មនុស្ស ៨០នាក់ស្លាប់ (Video inside)

16-05-2026 13:47

(Kinshasa)៖ ក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឱ្យដឹងថា មនុស្សចំនួន ៨០នាក់បានស្លាប់នៅក្នុងការផ្ទុះឡើងនៃមេរោគអេបូឡាថ្មី ក្នុងខេត្ត Ituri ភាគខាងកើតប្រទេស។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Samuel Roger Kamba Mulamba និយាយថា គំរូដែលបានធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍ បញ្ជាក់ពីករណីចំនួន ៨នៃមេរោគ Bundibugyo ក្នុងជំងឺអេបូឡា នៅទីក្រុង Rwampara, Mongwalu និង Bunia។

ក្រសួងសុខាភិបាលថា រហូតមកដល់ពេលនេះមានករណីសង្ស័យថាមានមេរោគចំនួន ២៤៦ករណី។ ការសង្ស័យផ្តេីមចេញពីគិលានុបដ្ឋាយិកាម្នាក់បានស្លាប់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Evangelical ក្នុងទីក្រុង Bunia បន្ទាប់ពីចេញរោគសញ្ញាដែលរួមមានគ្រុនក្តៅ ហូរឈាម ក្អួត និងចុះខ្សោយកម្លាំង។

រដ្ឋាភិបាលកុងហ្គោ បានបើកដំណើរការមណ្ឌលសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ ពង្រឹងការតាមដានជំងឺរាតត្បាត និងមន្ទីរពិសោធន៍ និងបានបញ្ជាឱ្យដាក់ពង្រាយក្រុមឆ្លើយតបរហ័ស។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺអាហ្រ្វិក កំពុងកោះប្រជុំបន្ទាន់មួយជាមួយប្រទេសកុងហ្គោ អ៊ូហ្គង់ដា ស៊ូដង់ខាងត្បូង និងដៃគូពិភពលោក ដើម្បីពង្រឹងការឃ្លាំមើល ត្រៀមលក្ខណៈ និងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបឆ្លងព្រំដែន៕