* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក Xi Jinping រៀបចំពិធីលៀងសាយភោជន៍ជូនលោកត្រាំ

16-05-2026 19:27

(ប៉េកាំង)៖ យប់ថ្ងៃទី១៤ ខែឧសភា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានរៀបចំពិធីលៀងសាយភោជន៍ជូនលោក ត្រាំ ប្រធានាធិបតីអាមេរិកដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។

លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះ ជាឆ្នាំដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ហើយក៏ជាខួបទី២៥០ នៃការបង្កើត សហរដ្ឋអាមេរិកផងដែរ។ ប្រជាជននៃប្រទេសទាំងពីរចិននិងអាមេរិកសុទ្ធតែជាប្រជាជនដ៏អស្ចារ្យ ការសម្រេចបាននូវការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ ប្រជាជាតិចិនឡើងវិញ និងការធ្វើឱ្យអាមេរិកមានភាពអស្ចារ្យឡើងវិញ អាចដើរស្របតាមទិសដៅជាមួយគ្នាបាន ភាគីយើងទាំងពីរអាចជួយសម្រេចគោលដៅ គ្នាទៅវិញទៅមក ដើម្បីផ្តល់ផលប្រយោជន៍ដល់ពិភពលោក។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងបរិបទថ្មី ខ្ញុំនិងលោកប្រធានាធិបតីត្រាំ សម្គាល់ឃើញជាឯកច្ឆន្ទថាទំនាក់ទំនងរវាងចិននិងអាមេរិកជាទំនាក់ទំនងទ្វេភាគី ដ៏សំខាន់បំផុតនៅលើពិភពលោកបច្ចុប្បន្ន ។ ប្រទេសទាំងពីរមានកិច្ចសហការល្អ នោះនឹងមានអំណោយផលដល់ប្រទេសទាំងពីរ តែបើប្រឈមមុខដាក់គ្នាវិញ នោះនឹងត្រូវខាតបង់ទាំងសងខាង ដូច្នេះប្រទេសយើងទាំងពីរគួរក្លាយជាដៃគូនឹងគ្នា តែមិនមែនជាគូប្រជែងនោះទេ។ យើងបានឯកភាពគ្នាបង្កើតទំនាក់ទំនងស្ថិរភាពជា យុទ្ធសាស្ត្ររវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈស្ថាបនា ក្នុងន័យជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាព ភាពរឹងមាំនិងនិរន្តរភាព ដើម្បីនាំមកនូវសន្តិភាព វិបុលភាពនិងវឌ្ឍនភាពកាន់តែច្រើនដល់ពិភពលោក។

លោក ត្រាំ បានថ្លែងអំណរគុណចំពោះលោក Xi Jinping ប្រធានរដ្ឋចិនដែលបានរៀបចំបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅសម្រាប់លោកនិងគណៈប្រតិភូ។ នេះជា ដំណើរទស្សនកិច្ចដ៏សំខាន់មួយលើក ភាគីទាំងពីរបានធ្វើកិច្ចសន្ទនាដ៏សកម្មនិងប្រកបដោយលក្ខណៈស្ថាបនា។ ប្រជាជនអាមេរិកនិងប្រជាជនចិនគោរពគ្នាទៅវិញទៅមក ហើយមានចំណងមិត្តភាពជាយូរលង់ណាស់មកហើយ។ ទំនាក់ទំនងរវាងអាមេរិកនិងចិនជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក ដូច្នេះ ប្រទេសទាំងពីរ គួរបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីកសាងអនាគតដ៏ល្អបវរសម្រាប់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន​