* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក Xi Jinping​ ប្រធានរដ្ឋចិន​ និងលោក​ ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិកធ្វើ​កិច្ចជំនួប​ខ្នាតតូច​នៅទីស្តីការរដ្ឋ​ Zhongnanhai

16-05-2026 19:56

(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៥ ​ខែឧសភា ​លោក Xi Jinping​ ប្រធានរដ្ឋចិន​និងលោក​ ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិកធ្វើ​កិច្ចជំនួប​ខ្នាតតូច​នៅទីស្តីការរដ្ឋ​ Zhongnanhai។

លោក Xi Jinping​ បាន​លើកឡើងថា ​ដំណើរទស្សនកិច្ច​របស់លោក​ប្រធានាធិបតីត្រាំ​លើកនេះ​ជា​ទស្សនកិច្ច​ប្រកបដោយ​លក្ខណៈ​ជាប្រវត្តិសាស្ត្រ​និងនិមិត្តសញ្ញា​មួយលើក​ យើង​បាន​រួមគ្នា​កំណត់ទម្រង់ថ្មីនៃ​ទំនាក់ទំនង​ស្ថិរភាពជា​យុទ្ធសាស្ត្រ​រវាង​ចិននិង​អាមេរិក​ដែល​ប្រកបដោយ​លក្ខណៈស្ថាបនា ​ហើយបាន​ឈានដល់​គំនិត​ឯកភាពរួម​ដ៏សំខាន់អំពី​ការរក្សា​ស្ថិរភាពនៃ​ទំនាក់ទំនង​ផ្នែកសេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុងវិស័យនានា​និងដោះស្រាយ​បញ្ហា​ដែលគូភាគី​យកចិត្តទុកដាក់​គ្នាឱ្យបាន​សមរម្យ។

​លោកប្រធានាធិបតី​ត្រាំរំពឹងទុក​ធ្វើឱ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យម្តងទៀត ​ចំណែកខ្ញុំ​ខិតខំ​ប្រឹងប្រែង​ដឹកនាំប្រជាជនចិន​ដើម្បី​សម្រេច​ការស្តារ​ភាពរុងរឿង​ដ៏​អស្ចារ្យ​របស់​ប្រជាជាតិចិន​ឡើងវិញ។ ​ភាគីទាំងពីរ​គួរតែអនុវត្ត​ជាក់ស្តែង​នូវគំនិតឯកភាពរួម​ដ៏សំខាន់​ ថែរក្សា​និន្នាការដ៏​ល្អប្រសើរដែល​​ទទួលបាន​ដោយពិបាក​ប្រកាន់ខ្ជាប់​ទិសដៅដ៏ត្រឹមត្រូវ​ និងច្រានចោលការរំខាន ​ដើម្បីជំរុញឱ្យ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរអភិវឌ្ឍ​ដោយនឹងនរ។

ជាការឆ្លើយតប ​លោកត្រាំបាន​ថ្លែងថា ​ដំណើរទស្សនកិច្ច​នៅប្រទេសចិន​លើកនេះជា​ទស្សនកិច្ច​ដ៏ជោគជ័យ​ ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​នៃទូទាំង​ពិភពលោកនិង​មិនអាច​បំភ្លេចបាន​។ ​ទំនាក់ទំនងរវាង​អាមេរិកនិងចិន​មានសារសំខាន់​ណាស់ ​ដែលនឹង​រីកចម្រើន​កាន់តែល្អ​ប្រសើរឡើង​។ ខ្ញុំរីករាយបន្តរក្សា​ការផ្លាស់ប្តូរ​យ៉ាងស្មោះត្រង់​និងស៊ីជម្រៅ​ជាមួយ​លោក ​Xi Jinping​ ប្រធានរដ្ឋចិន​ ហើយ​ទន្ទឹងរង់ចាំ​ទទួលស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក ​Xi Jinping​ នៅក្រុង​វ៉ាស៊ីនតោន៕

វិទ្យុមិត្តភាពកម្ពុជាចិន​