* លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបុរី ដីឡូត៍ ក្ស័យធនបានចំនួន ៤៨គម្រោងស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

វ៉េណេស៊ុយអេឡា​ បញ្ជូនខ្លួនលោក Alex Saab ដែលជាសម្ព័ន្ធមិត្តអតីតប្រធានាធិបតី Maduro ត្រឡប់ទៅសហរដ្ឋអាមេរិក (Video inside)

17-05-2026 12:01

(ការ៉ាកាស)៖ កាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ ទីភ្នាក់ងារអន្តោប្រវេសន៍នៃប្រទេសវ៉េណេស៊ុយអេឡា SAIME បានប្រកាសថា លោក Alex Saab ដែលជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតី លោក Nicolas Maduro ត្រូវបានបញ្ជូនខ្លួនទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Saab ត្រូវបានចាប់ខ្លួននៅទីក្រុងការ៉ាកាស កាលពីខែកុម្ភៈ អំឡុងប្រតិបត្តិការរួមគ្នារវាងអាជ្ញាធរអាមេរិកនិងវ៉េណេស៊ុយអេឡា។ ការចាប់ខ្លួននោះកើតឡើង ត្រឹមមួយខែប៉ុណ្ណោះ បន្ទាប់ពីការចាប់ខ្លួនលោក Maduro ដោយកងកម្លាំងយោធាពិសេសអាមេរិក នៅរដ្ឋធានីការ៉ាកាស។ ការចាប់និងបញ្ជូនខ្លួនលោក Saab បង្ហាញពីសញ្ញានៃកិច្ចសហការកម្រិតថ្មីមួយទៀត រវាងអាជ្ញាធរអនុវត្តច្បាប់របស់អាមេរិកនិងវ៉េណេស៊ុយអេឡា ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez ដែលជាអតីតអនុប្រធានាធិបតីរបស់លោក Maduro។

លោក លោក Saab អាយុ៥៤ឆ្នាំ ធ្លាប់ត្រូវបានចាប់ខ្លួនពីមុនមក នៅប្រទេសប្រជុំកោះ Cape Verde កាលពីឆ្នាំ២០២០ ហើយជាប់ឃុំឃាំងនៅសហរដ្ឋអាមេរិក ពីបទសូកប៉ាន់។ នៅឆ្នាំ២០២៣ លោកត្រូវបានដោះលែងវិញ ជាថ្នូរនឹងការដោះលែងជនជាតិអាមេរិក ដែលជាប់ឃុំនៅវ៉េណេស៊ុយអេឡា។ តាមរយៈការបញ្ជូនខ្លួនត្រឡប់ទៅសហរដ្ឋអាមេរិក លោក Saab អាចផ្តល់​ព័ត៌មានដល់អាជ្ញាធរអាមេរិក ដើម្បីពង្រឹងសំណុំរឿងព្រហ្មទណ្ឌរបស់ពួកគេ ប្រឆាំងនឹងលោក Maduro។

គួរបញ្ជាក់ថា លោក Maduro និងភរិយាលោកស្រី Cilia Flores ត្រូវបានចាប់ខ្លួននាំទៅទី​ក្រុងញូវយ៉ក កាលពីខែមករា ដើមឆ្នាំនេះ ដើម្បីប្រឈមមុខជាមួយ​បទចោទប្រកាន់មួយចំនួន រួមមានទាំងការគប់គិតប្រព្រឹត្តអំពើភេរវកម្មគ្រឿងញៀន។ យ៉ាងណាមិញ អ្នកទាំងពីរបានច្រានចោលការចោទប្រកាន់ទាំងអស់៕