* លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបុរី ដីឡូត៍ ក្ស័យធនបានចំនួន ៤៨គម្រោងស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ៉ីស្រាអែល អះអាងពីការសម្លាប់មេដឹកនាំយោធាក្រុមហាម៉ាស នៅហ្កាហ្សា (Video inside)

17-05-2026 13:22

(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ អ៉ីស្រាអែលបានអះអាងថា ខ្លួនបានសម្លាប់មេដឹកនាំយោធារបស់ក្រុមហាម៉ាសប៉ាឡេស្ទីន លោក Ezzedine Al-Haddad ក្នុងការវាយប្រហារតាមផ្លូវអាកាសនៅតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោធាអ៉ីស្រាអែល បាននិយាយថា ការវាយប្រហារបានធ្វើឡើងកាលពីថ្ងៃសុក្រ។ ក្រុមហាម៉ាស ក៏បានចេញមុខទទួលស្គាល់ផងដែរ ហើយថាលោក Haddad ត្រូវបានសម្លាប់រួមជាមួយប្រពន្ធនិងកូនស្រី។ យោធាអ៉ីស្រាអែល បានឱ្យដឹងថា លោក Haddad គឺជាម្នាក់ក្នុងចំណោមមេបញ្ជាការជាន់ខ្ពស់ប៉ុន្មាននាក់ចុងក្រោយ​ នៃជួរយោធារបស់ហាម៉ាស ដែលបានដឹកនាំការរៀបចំផែនការ និងការអនុវត្តសកម្មភាពវាយប្រហារដ៏ភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៉ីស្រាអែល។

កើតឆ្នាំ១៩៧០ លោក Haddad បានឡើងកាន់តំណែងជាមេដឹកនាំយោធារបស់ហាម៉ាស កាលពីខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីមេបញ្ជាការមុនគឺលោក Mohammed Sinwar ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសដូចគ្នា។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង អ៉ីស្រាអែលបានសម្លាប់មេដឹកនាំហាម៉ាសជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងលោក Yahya Sinwar ដែលត្រូវបានចាត់ទុកជាមេខ្លោងធំនៃការវាយប្រហារ៧ តុលា និងលោក Mohamed Deif ដែលជាមេដឹកនាំយោធា​កាន់តំណែងយូរឆ្នាំរបស់ក្រុមហាម៉ាស និងជាស្ថាបនិកសំខាន់ម្នាក់ទៀត នៃព្រឹត្តិការណ៍ ៧ តុលា។

គួរបញ្ជាក់ថា សង្រ្គាមសងសឹករបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា បានផ្តាច់ជីវិតមនុស្សសរុបជាង ៧២​ ៧០០នាក់។ ទោះបីមានបទឈប់បាញ់ តាំងតែខែតុលា ឆ្នាំមុនក៏ដោយ អំពើហិង្សានៅតែកើតមានសឹងរៀងរាល់ថ្ងៃនៅហ្កាហ្សា ស្របពេលដែលការវាយប្រហាររបស់អ៉ីស្រាអែលនៅតែបន្ត ដោយហាម៉ាស និង​យោធាអ៉ីស្រាអែលចោទគ្នាទៅវិញទៅមក អំពីការបំពានបទឈប់បាញ់នោះ។ យោងតាមក្រសួងសុខាភិបាលហ្កាហ្សា គិតចាប់តាំងពីមានបទឈប់បាញ់ ជនជាតិប៉ាឡេស្ទីនយ៉ាងហោច៨៥៦នាក់ ត្រូវបានសម្លាប់ ខណៈយោធាអ៉ីស្រាអែល បានអះអាងថា ទាហានខ្លួន៥នាក់ បានស្លាប់នៅហ្កាហ្សា៕