* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

នាវាផ្ទុកយន្តហោះចម្បាំងទំនើបបំផុតរបស់អាមេរិក ត្រឡប់ចូលមូលដ្ឋានវិញ ក្រោយធ្វើប្រតិបត្តិការជិត១ឆ្នាំ គាំទ្រការចាប់ខ្លួនលោក Maduro និងសង្រ្គាមអ៉ីរ៉ង់ (Video inside)

17-05-2026 15:13

(វ៉ាស៉ីនតោន)៖ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Gerald R Ford ដែលធំជាងគេបង្អស់នៅលើពិភពលោក បានត្រឡប់មកដល់មូលដ្ឋានវិញនៅរដ្ឋ Virginia កាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយការដាក់ពង្រាយរយៈពេល១១ខែ ដែលជារយៈពេលយូរបំផុត គិតចាប់តាំងពីសង្រ្គាមវៀតណាម ហើយ​បានមើលឃើញនាវានេះគាំទ្រសង្រ្គាមអាមេរិកជាមួយអ៉ីរ៉ង់ និងប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

USS Gerald R Ford ដែលជានាវាយោធាទំនើបបំផុតរបស់អាមេរិក រួមជាមួយនាវាចម្បាំងប្រភេទ destroyer ២គ្រឿងដែលអមដំណើរ បានចូលចតនៅឯ​មូលដ្ឋានទ័ពជើងទឹក Norfolk ដោយមាននាវិកសរុបប្រហែល៥០០០នាក់ ទន្ទឹងរង់ចាំជួបជុំក្រុមគ្រួសាររបស់ពួកគេវិញជាលើកដំបូង គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥។ ការមកដល់នោះ ត្រូវបានទទួលស្វាគមន៍ផ្ទាល់ពីសំណាក់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth។

រយៈពេលសរុបចំនួន៣២៦ថ្ងៃ របស់នាវា Gerald R Ford នៅឯសមុទ្រ គឺជារយៈពេលយូរបំផុត សម្រាប់នាវាផ្ទុកយន្តហោះចម្បាំង គិតក្នុងរយៈពេល៥០ឆ្នាំ​ចុងក្រោយ ហើយបំបែកកំណត់ត្រានៃការពង្រាយរយៈពេលយូរជាងគេ ក្រោយសម័យសង្រ្គាមវៀតណាម។ ការដាក់ពង្រាយយូរបំផុតជាងនេះ គឺមានតែ២លើកប៉ុណ្ណោះ គឺនាវាផ្ទុកយន្តហោះចម្បាំង USS Midway កាលពីឆ្នាំ១៩៧៣ ដែលមានរយៈពេល៣៣២ថ្ងៃ និងនាវាផ្ទុកយន្តហោះចម្បាំង USS Coral កាលពីឆ្នាំ១៩៦៥ ដែលមានរយៈពេល៣២៩ថ្ងៃ។

គួរបញ្ជាក់ថា នៅពេលនាវាផ្ទុកយន្តហោះចម្បាំង Gerald R Ford ចាកចេញពីឆ្នេររដ្ឋ Virginia ដំបូងកាលពីខែមិថុនា ឆ្នាំមុន វាបានឆ្ពោះទៅសមុទ្រមេឌីទែរ៉ាណេ ហើយក្រោយមកត្រូវបានផ្តូរទៅសមុទ្រ Caribbean នៅខែតុលា ក្រោមយុទ្ធនាការបង្កើនវត្តមានយោធាដ៏ធំសម្បើមមួយ។ នាវាផ្ទុកយន្តហោះចម្បាំង​ Ford បានចូលរួមប្រតិបត្តិការយោធាកាលពីខែមករា ដើមឆ្នាំនេះ ដើម្បីចាប់ខ្លួនលោក Maduro។ បន្ទាប់មក វាត្រូវបានបញ្ជូនទៅមជ្ឈិមបូព៌ា ស្របពេលដែល​ភាពតានតឹងបានកើនឡើងជាមួយអ៉ីរ៉ង់។ Gerald R Ford បានចូលរួមការបើកឆាកប៉ុន្មានថ្ងៃដំបូងនៃសង្រ្គាមអ៉ីរ៉ង់ ចេញពីសមុទ្រមេឌីទែរ៉ាណេ មុនធ្វើដំណើរ​ឆ្លងកាត់ព្រែកជីកស៊ុយអេ ឆ្ពោះចូលទៅសមុទ្រក្រហម កាលពីអំឡុងដើមខែមីនា៕