* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

UAE បញ្ជាក់ថា មានដ្រូនវាយប្រហារបណ្តាលឱ្យឆេះម៉ាស៊ីនភ្លើងនៅរោងចក្រនុយក្លេអ៊ែរ Barakah តែមិនប៉ះពាល់សុវត្ថិភាពឡើយ

17-05-2026 18:22

(អាប៊ូដាប៊ី)៖ អាជ្ញាធរក្នុងទីក្រុងអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃអាទិត្យ បានអន្តរាគមន៍ពន្លត់អគ្គិភ័យដែលបង្កឡើងដោយការវាយប្រហារពីយន្តហោះដ្រូនទៅលើម៉ាស៊ីនភ្លើងមួយកន្លែង ដែលស្ថិតនៅក្រៅបរិវេណផ្ទៃក្នុងនៃរោងចក្រថាមពលនុយក្លេអ៊ែរ Barakah ក្នុងតំបន់ Al Dhafra។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមការិយាល័យព័ត៌មានអាប៊ូដាប៊ី ហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នករងរបួសនោះទេ ហើយកម្រិតសុវត្ថិភាពវិទ្យុសកម្មក៏មិនមានការរងផលប៉ះពាល់អ្វីឡើយ។ ទន្ទឹមនឹងនេះ អាជ្ញាធរសហព័ន្ធសម្រាប់បទប្បញ្ញត្តិនុយក្លេអ៊ែរ ក៏បានបញ្ជាក់អះអាងផងដែរថា ប្រព័ន្ធប្រតិបត្តិការសំខាន់ៗរបស់រោងចក្រនៅតែបន្តដំណើរការជាធម្មតា។

ទោះបីជាសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថាតើនរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះក៏ដោយ ប៉ុន្តែគួររំលឹកថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ធ្លាប់បានរងការវាយប្រហារដោយមីស៊ីល និងដ្រូនជាច្រើនលើកច្រើនសាររួចមកហើយ ក្នុងអំឡុងពេលជម្លោះរវាង អ៊ីស្រាអែល-អាមេរិក និងអ៊ីរ៉ង់ ដោយអាជ្ញាធរធ្លាប់បានអះអាងថា គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងនាវាចរណ៍ទាំងនោះ គឺមានប្រភពចេញពីប្រទេសអ៊ីរ៉ង់៕