* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ៊ីស្រាអែលសម្រេចសាងសង់មន្ទីរការពារជាតិ នៅលើអតីតទីតាំងភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់ UN (Video inside)

17-05-2026 20:09

(ហ្ស៊េរុយសាឡឹម)៖ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលនៅថ្ងៃអាទិត្យ បានអនុម័តផែនការសាងសង់បរិវេណការពារជាតិ នៅលើទីតាំងដែលធ្លាប់ជាទីស្នាក់ការរបស់ទីភ្នាក់ងារសង្គ្រោះ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ក្នុងតំបន់ហ្ស៊េរុយសាឡឹមខាងកើត ដែលត្រូវបានអ៊ីស្រាអែលកម្ទេចចោលកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីខែមករាកន្លងទៅ អ៊ីស្រាអែលបានឈូសឆាយអគារនានានៅក្នុងបរិវេណទីភ្នាក់ងារ ​UN មួយនេះ បន្ទាប់ពីបានរឹបអូសយកទីតាំងនេះកាលពីឆ្នាំមុន ដែលជាទង្វើត្រូវបាន UNRWA ថ្កោលទោសថាជាការរំលោភច្បាប់អន្តរជាតិ។ យោងតាមសេចក្តីថ្លែងការណ៍រួមរវាងក្រសួងការពារជាតិ និងសាលាក្រុងហ្ស៊េរុយសាឡឹម បរិវេណថ្មីនេះនឹងរួមបញ្ចូលទាំងសារមន្ទីរយោធា ការិយាល័យជ្រើសរើសកងទ័ព និងការិយាល័យរបស់រដ្ឋមន្ត្រីការពារជាតិ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល កាត (Israel Katz) បានហៅការសម្រេចចិត្តនេះថាជាការបង្ហាញពី «អធិបតេយ្យភាព លទ្ធិស៊ីយ៉ូនីស និងសន្តិសុខ»។ លោកបានសង្កត់ធ្ងន់ថា គ្មានអ្វីដែលត្រឹមត្រូវជាងការសាងសង់ស្ថាប័នយោធា នៅលើគំនរបាក់បែកនៃទីស្នាក់ការ UNRWA នោះទេ ដោយលោកចោទប្រកាន់ថាបុគ្គលិករបស់ទីភ្នាក់ងារនេះបានចូលរួមជាមួយក្រុមភេរវករហាម៉ាស ក្នុងការសម្លាប់រង្គាលលើជនជាតិអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ជុំវិញការចោទប្រកាន់នេះ ថ្វីត្បិតតែ UNRWA បានបញ្ឈប់បុគ្គលិកមួយចំនួនក្តី ប៉ុន្តែទីភ្នាក់ងារនេះបានបញ្ជាក់ថា អ៊ីស្រាអែលមិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់ឡើយ ខណៈអតីតប្រធានទីភ្នាក់ងារនេះបានចោទប្រកាន់អ៊ីស្រាអែលវិញថា កំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត៕