* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាមេរិកវាយតម្លៃពីហានិភ័យនៃយន្តហោះដ្រូនរបស់គុយបា ដែលអាចវាយប្រហារលើមូលដ្ឋានទ័ពខ្លួន (Video inside)

17-05-2026 21:38

(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Axios នៅថ្ងៃអាទិត្យ បានរាយការណ៍ដោយផ្អែកលើព័ត៌មានចារកម្មសម្ងាត់ថា ប្រទេសគុយបាបានទទួលយន្តហោះដ្រូនយោធាជាង ៣០០គ្រឿង ហើយថ្មីៗនេះបានចាប់ផ្តើមពិភាក្សាពីផែនការប្រើប្រាស់ពួកវា ដើម្បីវាយប្រហារលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅឈូងសមុទ្រក្វាន់តាណាម៉ូ (Guantanamo Bay) នាវាចម្បាំងអាមេរិក និងអាចឈានដល់ការវាយប្រហារទីក្រុង Key West ក្នុងរដ្ឋផ្លរីដា (Florida) ទៀតផង។

យោងតាមមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានបង្ហើបថា ព័ត៌មានសម្ងាត់នេះអាចនឹងក្លាយជាលេសមួយសម្រាប់សហរដ្ឋអាមេរិក ក្នុងការចាត់វិធានការយោធាប្រឆាំងនឹងប្រទេសគុយបា។ របាយការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងចាត់ទុកគុយបាថាជាការគំរាមកំហែងដ៏ធំមួយ ដោយសារតែការវិវឌ្ឍនៃសមត្ថភាពសង្គ្រាមដ្រូន និងវត្តមានរបស់ទីប្រឹក្សាយោធាអ៊ីរ៉ង់នៅក្នុងរដ្ឋធានីឡាហាវ៉ាន៕