* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ត្រាំ ជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកូរ៉េខាងត្បូង ជុំវិញលទ្ធផលនៃជំនួបកំពូលអាមេរិក-ចិន (Video inside)

17-05-2026 22:34

(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) នៅថ្ងៃអាទិត្យ បានជួបសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាពីលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមសេចក្តីថ្លែងការណ៍ លោក ត្រាំ បានចែករំលែកព័ត៌មានលម្អិតនៃជំនួបរបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជូនទៅកាន់លោក លី ដែលក្នុងនោះរួមមាន បញ្ហាទំនាក់ទំនងរវាងអាមេរិកនិងចិន កិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បញ្ហាឧបទ្វីបកូរ៉េ ព្រមទាំងស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាផងដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូង បានវាយតម្លៃថា មេដឹកនាំអាមេរិក និងចិន ពិតជាមានកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនាលើបញ្ហាឧបទ្វីបកូរ៉េ។

ក្នុងកិច្ចសន្ទនានោះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ថា លោកនឹងចូលរួមចំណែកស្វែងរកសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយទីក្រុងសេអ៊ូល។ ជាការឆ្លើយតប លោក លី បានលើកឡើងថា ការរក្សាស្ថិរភាពទំនាក់ទំនងរវាងអាមេរិក និងចិន នឹងផ្តល់ប្រយោជន៍ដល់សន្តិភាព និងភាពរុងរឿងទាំងក្នុងតំបន់ និងពិភពលោកទាំងមូល។ លោកក៏បានបង្ហាញក្តីសង្ឃឹមក្នុងការឃើញសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ាត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗនេះផងដែរ។ បន្ថែមពីនេះ មេដឹកនាំទាំងពីរក៏បានជជែកគ្នាអំពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុនឱ្យប្រព្រឹត្តទៅដោយរលូនផងដែរ៕