* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំពាវនាវឱ្យពង្រឹងយោធានៅសមរភូមិមុខ ដើម្បីកំញើញទប់ស្កាត់សង្រ្គាម (Video inside)

18-05-2026 08:59

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា គម្រោងដើម្បីពង្រឹងអង្គភាពយោធាជួរមុខនៅតាមបណ្ដោយព្រំដែនជាប់ជាមួយកូរ៉េខាងត្បូង ព្រមទាំងអង្គភាពសំខាន់ៗដទៃទៀត គឺជាគន្លឹះដ៏សំខាន់ក្នុងការកំញើញទប់ស្កាត់ សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ នៅឯកិច្ចប្រជុំមួយជាក្រុមមេបញ្ជាការមកពីកងពលតូចធំទាំងអស់របស់ កងទ័ពកូរ៉េខាងជើង។ តាម KCNA លោក គីម បានអំពាវនាវឱ្យមានកែសម្រួលប្រព័ន្ធបណ្ដុះបណ្ដាលឱ្យកាន់តែល្អប្រសើរឡើង និងពង្រីកការធ្វើសមយុទ្ធដើម្បីឆ្លុះបញ្ចាំងពី ការកែប្រែនៅក្នុងសង្រ្គាមសម័យទំនើប និងការអភិវឌ្ឍរបស់យោធាកូរ៉េខាងជើង។

លោក គីម ក៏បានបញ្ជាក់ដែរថាគម្រោងដែលត្រូវបានគ្រោងទុក គួរតែធ្វើបច្ចុប្បន្នភាពឡើងវិញនូវគោលគំនិតនៃការធ្វើប្រតិបត្តិការឱ្យស្របទៅតាមការធ្វើទំនើបកម្ម យ៉ាងលឿនរហ័សនៃយោធា និងបរិក្ខារបច្ចេកទេស ហើយដាក់ឱ្យអនុវត្តគោលគំនិតទាំងនោះសម្រាប់ការបណ្ដុះបណ្ដាលអង្គភាពប្រយុទ្ធ។ តាម​ KCNA លោក គីម បានសង្កត់ធ្ងន់ពីមនោគមន៍វិជ្ជានៃភាពស្មោះត្រង់ និងការបង្កើនស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះ «សត្រូវចម្បង» ជាពាក្យមួយដែលកូរ៉េខាងជើងចង់សំដៅលើ កូរ៉េខាងត្បូង៕