* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ត្រាំ ចេញសារព្រមានជាថ្មីឱ្យអ៉ីរ៉ង់ប្រញាប់ទទួលយកកិច្ចព្រមព្រៀងសន្តិភាព (Video inside)

18-05-2026 09:44

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ បានចេញសារព្រមានជាថ្មីទៅកាន់អ៉ីរ៉ង់ ដោយនិយាយថាតេហេរ៉ង់គួរតែប្រញាប់ទទួលយកកិច្ចព្រមព្រៀងសន្តិភាព បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខបាត់បង់អ្វីៗគ្រប់យ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីក្រុងវ៉ាស៊ីនតោនបាន និងកំពុងជាប់គាំងក្នុងជម្លោះជាមួយទីក្រុងតេហេរ៉ង់ ចាប់តាំងពីយោធាអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយ ឥលូវកំពុងព្យាយាមបំបែកភាពជាប់គាំង និងបង្កើតភាពរីកចម្រើនណាមួយឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមដែលបានធ្វើឱ្យរញ្ជួយតំបន់មជ្ឈិមបូព៌ា និងធ្វើឱ្យតម្លៃថាមពលឡើងថ្លៃជាសកល។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សម្រាប់អ៉ីរ៉ង់ ពេលវេលាចេះតែដើរទៅមុខ ហើយពួកគេគួរតែធ្វើសកម្មភាពឱ្យបានលឿនរហ័ស បើពុំដូច្នោះទេនឹងមិនមានអ្វីសេសសល់សម្រាប់ពួកគេឡើយ»

គួរបញ្ជាក់ថា សង្រ្គាមអ៉ីរ៉ង់បាននាំទៅរកការបិទខ្ទប់ច្រកសមុទ្រ Hormuz ជាផ្លូវទឹកដ៏សំខាន់មួយដែល ២០ភាគរយនៃការធ្វើពាណិជ្ជកម្មប្រេងត្រូវឆ្លងកាត់ និងបង្កទៅជាសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់។ អ៉ីរ៉ង់ដែលជាមេកើយរបស់ហេសបូឡា បានទាមទារឱ្យមានបទឈប់បាញ់អចិន្ត្រៃយ៍មួយនៅក្នុងប្រទេសលីបង់ មុននឹងខ្លួនទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយលោក ត្រាំ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ មន្ត្រីអ៉ីស្រាអែលម្នាក់បានឱ្យដឹងថាក្រុមហេសបូឡា បានបាញ់រ៉ុក្កែតប្រហែលជា ២០០គ្រាប់ លើអ៉ីស្រាអែល និងកងទ័ពអ៉ីស្រាអែល បើទោះជាអ៉ីស្រាអែល និងលីបង់យល់ព្រមពន្យារបទឈប់បាញ់ក៏ដោយ។

ក្រសួងសុខាភិបាលលីបង់វិញ បានអះអាងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលកាលពីថ្ងៃអាទិត្យ លើភាគខាងត្បូងលីបង់បានសម្លាប់មនុស្ស ៥នាក់ ក្នុងនោះមាន កុមារ២នាក់។ បើតាមអាជ្ញាធរលីបង់ ការវាយប្រហាររបស់អ៉ីស្រាអែលបានធ្វើឡើងចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងមក បានសម្លាប់មនុស្សជាង ២៩០០នាក់ នៅលីបង់ ក្នុងនោះមាន៤០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី១៧ ខែមេសាមក៕