* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មនុស្ស ២នាក់ស្លាប់ រាប់ពាន់នាក់ត្រូវជម្លៀសខ្លួន ក្នុងគ្រោះរញ្ជួយដីនៅភាគនិរតីប្រទេសចិន (Video inside)

18-05-2026 10:01

(ប៉េកាំង)៖ គ្រោះរញ្ជួយដីកម្រិត ៥,២រ៉ិចទ័រ បានវាយប្រហារលើតំបន់ Guangxi ស្ថិតនៅភាគនិរតីប្រទេសចិន នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយបានសម្លាប់ មនុស្ស២នាក់ និងបង្ខំឱ្យមនុស្សជាង ៧០០០នាក់ ក្នុងទីក្រុង Liuzhou ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ខណៈប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកកំពុងបន្ត ធ្វើឡើង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV និង Xinhua បានរាយការណ៍ថាមនុស្ស២នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និងមនុស្សម្នាក់បាត់ខ្លួន រីឯ៤នាក់ផ្សេងទៀតដែលរងរបួសត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ។ តាម CCTV អគារ១៣ខ្នងបានបាក់រលំ ហើយក្រុមមន្ត្រីចិនបានព្រមានពីការរំខានដល់ការដឹកជញ្ជូន និងធ្វើដំណើរតាមរថភ្លើង។

តែបណ្ដាញទំនាក់ទំនង ផ្គត់ផ្គង់ថាមពល ទឹក និងហ្កាស រួមទាំងការធ្វើចរាចរមួយផ្នែកធំនៅក្នុងតំបន់ដែលរងផលប៉ះពាល់ពីគ្រោះរញ្ជួយដី កំពុងបន្តធ្វើប្រតិបត្តិការជាធម្មតា៕