* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ដើមសប្តាហ៍ តម្លៃប្រេងបន្តហក់ឡើងជិត ២ភាគរយទៀត (Video inside)

18-05-2026 10:58

(Reuters)៖ មកដល់ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ តម្លៃប្រេងបានបន្តកើនឡើង ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ហាក់ដូចជាជាប់គាំង ខណៈដែលប្រទេសអារ៉ាប់ បានរាយការណ៍ពីវាយប្រហារដោយយន្តហោះដ្រូន ហើយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងគិតគូជាថ្មីអំពីជម្រើសយោធាលើអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

​ប្រេងឆៅ​ Brent មានតម្លៃ ១១០.៧០ដុល្លារ​ក្នុង​មួយ​បារ៉ែល កើនឡើង ១.៣២ភាគរយ រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ១០៧.២៦ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១.៧៥ភាគរយ។ នេះជាការឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីដើមខែ​ឧសភា​។

កាលពីថ្ងៃអាទិត្យ មន្ត្រីអេមីរ៉ាត់អារ៉ាប់រួម អះអាងថាមានដ្រូនវាយប្រហារបង្កជាអគ្គីភ័យនៅរោងចក្រថាមពលនុយក្លេអ៊ែរ Barakah របស់ខ្លួន ខណៈអារ៉ាប៊ីសាអូឌីតក៏បានរាយការណ៍ផងដែរ ពីការស្ទាក់ដ្រូនចំនួន ៣គ្រឿង ហោះចេញពីដែនអាកាសរបស់ប្រទេសអ៉ីរ៉ាក់។

តាមសារព័ត៌មានអាមេរិក Axios លោក ត្រាំ ត្រូវបានគេរំពឹងថានឹងជួបទីប្រឹក្សាសន្តិសុខជាតិកំពូលៗ នាថ្ងៃអង្គារស្អែកនេះ ដើម្បីពិភាក្សាអំពីជម្រើសសម្រាប់សកម្មភាពយោធាទាក់ទងនឹងអ៉ីរ៉ង់៕