* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

G7 ស្វែងរកការដោះស្រាយអតុល្យភាព ស្របពេលបញ្ហាពាណិជ្ជកម្មរំខានដល់សាមគ្គីភាពរបស់ប្លុក (Video inside)

18-05-2026 11:51

(ប៉ារីស)៖ នាថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 នឹងព្យាយាមស្វែងរកចំណុចរួម ដើម្បីដោះស្រាយភាពតានតឹងផ្នែកសេដ្ឋកិច្ចពិភពលោក ក៏ដូចជាសម្របសម្រួលលើការផ្គត់ផ្គង់រ៉ែកម្រ ទោះជាភាពខុសគ្នាខាងភូមិសាស្ត្រនយោបាយ កំពុងធ្វើតេស្តលើសាមគ្គីភាពរបស់ G7 ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចពិភាក្សារយៈពេលពីរថ្ងៃ ធ្វើឡើងក្រោយជំនួបកំពូលនៃប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៉ី ជីនពីង នៅទីក្រុងប៉េកាំង។ ស្នូលនៃរបៀបវារៈទីក្រុងប៉ារីស នឹងផ្តោតលើអ្វីដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Roland Lescure ពិពណ៌នាថាជាអតុល្យភាពសេដ្ឋកិច្ចពិភពលោកយ៉ាងជ្រាលជ្រៅ ដែលកំពុងរុញឱ្យពាណិជ្ជកម្មប៉ះទង្គិចគ្នា ក៏ដូចជាប្រឈមមុខនឹងហានិភ័យ នៃភាពច្របូកច្របល់ក្នុងទីផ្សារហិរញ្ញវត្ថុ។

លោក​ Lescure ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សានេះ បាននិយាយថា G7 នាំមកនូវឱកាស សម្រាប់ការសន្ទនាដោយស្មោះត្រង់ ក្នុងចំណោមសម្ព័ន្ធមិត្ត នៅពេលកំពុងមានការខ្វែងគំនិតគ្នាខ្លាំង ជាមួយទីក្រុងវ៉ាស៉ីនតោន។

បណ្តារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ G7 នឹងស្វែងរកព័ត៌មានថ្មីៗ អំពីទំនាក់ទំនងរវាងអាមេរិក និងចិន បន្ទាប់ពីជំនួបកំពូលនោះ រួមទាំងកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់សហរដ្ឋអាមេរិក ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈដែលការអនុញ្ញាតឱ្យទិញប្រេងរុស្ស៉ីជាប់ទណ្ឌកម្ម ពីសំណាក់រដ្ឋបាលលោក ត្រាំ ត្រូវផុតកំណត់ នាថ្ងៃសៅរ៍នេះ៕