* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក Lai Ching-te ប្តេជ្ញាថា កោះតៃវ៉ាន់នឹងមិនក្លាយជាកូនអុកឱ្យគេពលីឬដោះដូរដាច់ខាត (Video inside)

18-05-2026 13:30

(តៃប៉ិ)៖ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានបង្ហោះសារថា តៃវ៉ាន់នឹងមិនក្លាយជាកូនអុកឱ្យគេពលីឬដោះដូរឡើយ ហើយនឹងមិនបោះបង់ចោលសេរីភាពនៃការរស់នៅរបស់ខ្លួន ក្រោមសម្ពាធដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោក Lai គឺជាការឆ្លើយតបដោយផ្ទាល់លើកដំបូងរបស់លោក ចំពោះកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន​នៅឯទីក្រុងប៉េកាំង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ដែលបានធ្វើឱ្យកើនឡើងក្តីបារម្ភនៅតៃវ៉ាន់ ស្តីពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះដែនកោះនេះ។

ក្រោយជួបលោក ស៉ី លោក ត្រាំ បានអះអាងថា រូបលោកមិនបានផ្តល់ការប្តេជ្ញាណាមួយនោះទេ ចំពោះលោកប្រធានាធិបតីចិន ពាក់ព័ន្ធនឹង​តៃវ៉ាន់ ប៉ុន្តែបានបន្ថែមថា រូបលោកកំពុងពិចារណានៅឡើយ ថាតើគួរផ្តល់ការយល់ព្រមចំពោះកញ្ចប់លក់សព្វាវុធថ្មីសម្រាប់តៃវ៉ាន់ដែរឬយ៉ាងណា ហើយលោក ត្រាំ បានបន្តថា ទីក្រុងវ៉ាស៉ីនតោនមិនចង់ឱ្យមាននរណាម្នាក់ស្រាប់តែនិយាយថា តោះពួកយើងប្រកាសឯករាជ្យ ដោយសារ​យើងមានអាមេរិកគាំទ្រនោះទេ។

លោក Lai Ching-te បាននិយាយថា តៃវ៉ាន់នឹងមិនដុតបញ្ឆេះឬបង្កើនជម្លោះឡើយ ប៉ុន្តែនឹងមិនបោះបង់ចោលអធិបតេយ្យ ក៏ដូចជាសេក្តីថ្លៃថ្នូរ ឬមួយក៏ការរស់នៅដោយសេរី និងប្រជាធិបតេយ្យរបស់ខ្លួនឡើយ ហើយលោកបានអះអាងថា ចិនគឺជាប្រភព​នៃបញ្ហាអស្ថិរភាពក្នុងតំបន់។ លោក Lai បានបន្តថា តៃវ៉ាន់នឹងមិនក្លាយជារបស់ឱ្យគេពលីឬដោះដូរដាច់ខាត។

ជាចុងក្រោយ មេដឹកនាំតៃវ៉ាន់រូបនេះ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសន្តិសុខរយៈពេលវែង និងការលក់សព្វាវុធ រវាងតៃវ៉ាន់និងអាមេរិក គឺជាផ្អែកលើច្បាប់របស់អាមេរិក តាំងពីឆ្នាំ១៩៧៩ ដែលតម្រូវឱ្យទីក្រុងវ៉ាស៉ីនតោន ផ្តល់មធ្យោបាយការពារជាតិ ដល់ដែនកោះនេះ។ លោក Lai បានសង្កត់ធ្ងន់ថា វាមិនត្រឹមជាការប្តេជ្ញាសន្តិសុខរបស់អាមេរិក​ចំពោះតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងទប់ស្កាត់ដ៏សំខាន់បំផុតមួយផងដែ រអស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រឆាំងសកម្មភាពដែលបំផ្លិចបំផ្លាញសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

គួរបញ្ជាក់ថា ស្របពេលដែលរដ្ឋបាលលោក ត្រាំ កាលពីខែធ្នូ ចុងឆ្នាំ២០២៥ បានអនុម័តកញ្ចប់លក់សព្វាវុធរហូតដល់​១១ពាន់លានដុល្លារ ដែលជាទំហំធំបំផុតសម្រាប់តៃវ៉ាន់ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កញ្ចប់សព្វាវុធទី២ មានតម្លៃដល់ទៅ ១៤ពាន់លានដុល្លារ កំពុងបន្តរង់ចាំការផ្តល់ភ្លើងបៃតងពីរូបលោក នៅឡើយ៕