* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សេតវិមាន៖ ចិនសន្យាទិញផលិតផលកសិកម្មអាមេរិកយ៉ាងហោច ១៧ពាន់លានដុល្លារក្នុងមួយឆ្នាំ (Video inside)

18-05-2026 14:25

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ សេតវិមាន បានប្រកាសថា ចិនបានសន្យាទិញផលិតផលកសិកម្មរបស់​សហរដ្ឋអាមេរិក យ៉ាងហោច១៧ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ ២០២៧ និង២០២៨។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សេតវិមាន បាននិយាយថា តួលេខ១៧ពាន់លានដុល្លារខាងលើ គឺមិនរាប់បញ្ចូលការប្តេជ្ញាទិញសណ្តែកសៀង ដែលចិនបានសន្យា កាលពីខែតុលា ឆ្នាំ២០២៥។ តាមទិន្នន័យក្រសួងកសិកម្មអាមេរិក ការនាំចេញផលិតផលកសិកម្មរបស់អាមេរិកទៅកាន់ប្រទេសចិន បានថយចុះយ៉ាងកត់សម្គាល់ ក្រោយការដំឡើងពន្ធសងសឹកគ្នាទៅមកកាលពីឆ្នាំមុន បានរឹតត្បិតជាខ្លាំងលើការធ្វើពាណិជ្ជកម្ម ដែលបានធ្លាក់ចុះ៦៥ភាគរយ មកនៅត្រឹម៨,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។

គួរបញ្ជាក់ថា ចិនបានកាត់បន្ថយយ៉ាងគំហុកនូវការពឹងផ្អែកលើផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីអាណត្តិទី១​របស់លោក ត្រាំ ដោយបាននាំចូលប្រហែល២០ភាគរយ នៃសណ្តែកសៀងសរុបរបស់ខ្លួនពីអាមេរិក នៅឆ្នាំ២០២៤ ជាឆ្នាំមុនពេល​លោកត្រឡប់មកកាន់អំណាចអាណត្តិទី២។ ដោយឡែក កាលពីឆ្នាំ២០១៦ សណ្តែកសៀងដែលចិននាំចូលពីអាមេរិក គឺ៤១ភាគរយ។ បើតាមសេតវិមាន ចិននឹងធ្វើការជាមួយនិយ័តករអាមេរិក ដើម្បីលុបចោលការផ្អាកសិទ្ធិនាំចេញសម្រាប់​រោងចក្រសាច់គោអាមេរិក និងបន្តឡើងវិញការនាំចូលផលិតផលបសុបក្សីពីបណ្តារដ្ឋនៅអាមេរិក ដែលត្រូវបានកំណត់ថា គ្មានជំងឺផ្តាសាយបក្សី៕