* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ថាសម្លាប់ក្រុមមេកើយដែលរៀបចំការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានជិតអស់ហើយ (Video inside)

18-05-2026 15:08

(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៉ីស្រាអែលជិតសម្រេចគោលដៅដ៏សំខាន់មួយនៃសង្រ្គាមនៅហ្កាហ្សាហើយ នោះគឺការសម្លាប់ជនទាំងឡាយដែល​ជាអ្នកទទួលខុសត្រូវរៀបចំការវាយប្រហារដ៏ភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការអត្ថាធិប្បាយរបស់លោក Netanyahu គឺបន្ទាប់ពីយោធាអ៉ីស្រាអែល បានប្រកាសថា មេដឹកនាំយោធារបស់ក្រុមហាម៉ាសប៉ាឡេស្ទីន លោក Ezzedine Al-Haddad ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាស កាលពីថ្ងៃសុក្រ។ លោក Netanyahu បាននិយាយដូច្នេះថា «ខ្ញុំធ្លាប់បានសន្យាហើយថា ស្ថាបនិកទាំងអស់ នៃអំពើសម្លាប់រង្គាលនិងចាប់ចំណាប់ខ្មាំងនោះ នឹងត្រូវសម្លាប់ចោលម្តងមួយៗរហូតដល់អ្នកចុងក្រោយ ហើយពួកយើងកាន់តែជិតសម្រេចបេសកកម្មនេះមែនទែនហើយ»

ក្រោយព្រឹត្តិការណ៍ការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានផ្តាច់ជីវិតមនុស្សសរុបខ្ទង់១២០០នាក់ អ៉ីស្រាអែលបានធ្វើសង្រ្គាមយ៉ាងសាហាវនៅហ្កាហ្សា និងសម្លាប់ថ្នាក់ដឹកនាំក៏ដូចជាមេបញ្ជាការជាច្រើនរូប របស់ក្រុមហាម៉ាស ក្នុងនោះរួមមានទាំងមេដឹកនាំនយោបាយ លោក Ismail Haniyeh, លោក Yahya Sinwar ដែលត្រូវបានចាត់ទុកជា​មេខ្លោងធំ នៅពីក្រោយការវាយប្រហារ៧ តុលា និងលោក Mohammed Deif ដែលជាមេបញ្ជាការយូរឆ្នាំនៃអង្គភាពយោធារបស់ហាម៉ាស និងជាស្ថាបនិកសំខាន់ម្នាក់ទៀត។

គួរបញ្ជាក់ថា សង្រ្គាមសងសឹករបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា បានផ្តាច់ជីវិតមនុស្សសរុបជាង ៧២​ ៧៦០នាក់។ ទោះបីមានបទឈប់បាញ់ តាំងពីខែតុលា ឆ្នាំមុនក៏ដោយ អំពើហិង្សានៅតែកើតមានសឹងរាល់ថ្ងៃនៅហ្កាហ្សា ស្របពេលដែលការវាយប្រហាររបស់អ៉ីស្រាអែលនៅតែបន្ត ដោយហាម៉ាស និង​យោធាអ៉ីស្រាអែលចោទគ្នាទៅវិញទៅមក អំពីការបំពានបទឈប់បាញ់នោះ។ យោងតាមក្រសួងសុខាភិបាលហ្កាហ្សា គិតចាប់តាំងពីមានបទឈប់បាញ់ ជនជាតិប៉ាឡេស្ទីនយ៉ាងហោច៨៧១នាក់ ត្រូវបានសម្លាប់ ខណៈយោធាអ៉ីស្រាអែល បានអះអាងថា ទាហានខ្លួន៥នាក់ បានស្លាប់នៅហ្កាហ្សា៕