* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកនាំផ្លូវឡើងភ្នំជនជាតិនេប៉ាល់បង្កើតកំណត់ត្រាថ្មីទៀត ក្រោយឡើងដល់កំពូលភ្នំ Everest ជាលើកទី៣២ (Video inside)

18-05-2026 15:36

(កដ្ឋមណ្ឌូ)៖ អ្នកនាំផ្លូវឡើងភ្នំជនជាតិនេប៉ាល់ល្បីឈ្មោះម្នាក់ បានឡើងដល់កំពូលភ្នំខ្ពស់ជាងគេលើពិភពលោក គឺភ្នំ Everest ជាលើកទី៣២ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ខណៈវាគឺជាការបំបែកកំណត់ត្រាចាស់របស់អ្នកនាំផ្លូវម្នាក់នោះផ្ទាល់ កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Kami Rita អាយុ៥៦ឆ្នាំ បានឡើងដល់កំពូលភ្នំកម្ពស់៨៨៤៨ម៉ែត្រជាថ្មីម្តងទៀត នៅពេលលោកត្រូវនាំផ្លូវក្រុមភ្ញៀវអ្នកឡើងភ្នំ។ ក្រសួងទេសចរណ៍នៃប្រទេសនេប៉ាល់ បានចូលរួមអបអរសាទររូបលោក សម្រាប់ការសម្រេចបានជោគជ័យអស្ចារ្យនេះ និងសម្រាប់​ការចូលរួមចំណែករបស់លោក ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ឡើងភ្នំ។

លោក Kami Rita កើតនៅក្នុងភូមិតែមួយជាមួយអ្នកនាំផ្លូវឡើងភ្នំល្បីឈ្មោះម្នាក់ទៀត ឈ្មោះ Tenzing Norgay។ លោក Norgay និងជនជាតិនូវែលសេឡង់ លោក Edmund Hillary គឺត្រូវបានចាត់ទុកជាបុគ្គលដំបូងគេបង្អស់ ដែលបានឡើងដល់​កំពូលភ្នំ Everest កាលពីឆ្នាំ១៩៥៣។ ចាប់តាំងពីពេលនោះមក មានមនុស្សសរុបច្រើនជាង៨០០០នាក់ហើយ ដែលបានឡើង​ដល់កំពូលភ្នំខ្ពស់បំផុតនេះ ហើយជាច្រើននាក់ មិនមែនឡើងបានត្រឹមតែ១ដងនោះទេ។

លោក Kami Rita បានឡើងដល់កំពូលភ្នំ Everest ជាលើកដំបូង កាលពីឆ្នាំ១៩៩៤ និងបានធ្វើដូចគ្នាជារៀងរាល់ឆ្នាំ លើកលែងតែក្នុងឆ្នាំ២០១៤ ២០១៥ និងឆ្នាំ២០២០ នៅពេលការធ្វើដំណើរឡើងភ្នំ Everest ត្រូវបានបិទជាបណ្តោះអាសន្ន សម្រាប់ហេតុផលផ្សេងៗពីគ្នា។ នៅឆ្នាំខ្លះ លោកបានឡើងដល់កំពូលភ្នំដល់ទៅ២លើក។

គួរបញ្ជាក់ថា អ្នកនាំផ្លូវឡើងភ្នំ Everest ជាទូទៅ គឺជាក្រុមជនជាតិភាគតិចរស់នៅតាមបណ្តោយជួរភ្នំហិម៉ាល័យ គេហៅថា Sherpa។ ពួកគេត្រូវបានពិភពលោកទទួលស្គាល់ថា ជាអ្នកឡើងភ្នំយ់ាងស្ទាត់ជំនាញបំផុត។ សម្រាប់ឆ្នាំនេះ អាជ្ញាធរបានចេញបណ្ណអនុញ្ញាតសរុបចំនួន៤៩២ សម្រាប់អ្នកចង់ឡើងភ្នំ Everest អំឡុងរដូវកាលឡើងភ្នំខែមីនា ដល់ខែឧសភា ខណៈអ្នកឡើងភ្នំជនជាតិនេប៉ាល់ ៣នាក់បានស្លាប់នៅលើភ្នំ ក្នុងខែនេះ៕