* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កប៉ាល់ដឹកប្រេងខ្នាតយក្សរបស់វៀតណាម ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរបន្ត ក្រោយអាមេរិកឃាត់ទុកអស់ ៥ថ្ងៃ នៅច្រកសមុទ្រ Hormuz (Video inside)

18-05-2026 15:57

(ហាណូយ)៖ ទិន្នន័យតាមដានចរាចរណ៍ដឹកជញ្ជូន LSEG បង្ហាញថា កប៉ាល់ដឹកប្រេងខ្នាតយក្ស Agios Fanourios I កំពុងធ្វើដំណើរទៅវៀតណាម ដោយដឹកប្រេងឆៅរបស់ខ្លួនចេញពីអ៉ីរ៉ាក់ បន្ទាប់ពីត្រូវឃាត់ទុក ដោយកងទ័ពជើងទឹកអាមេរិកអស់ ៥ថ្ងៃ នៅឯឈូងសមុទ្រអូម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កប៉ាល់​ដែល​ដោត​ទង់ជាតិ​ម៉ាល់ត៍មួយគ្រឿងនេះ បាន​ចេញ​ពី​ច្រក​សមុទ្រ Hormuz ​កាលពីថ្ងៃទី១០ ខែឧសភា ហើយ​ទៅដល់ឈូងសមុទ្រ​អូម៉ង់​ មុន​ពេល​បត់​ត្រឡប់​ក្រោយ​នៅ​ថ្ងៃទី១១ ខែឧសភា។ Agios Fanourios I បានបន្តដំណើរទៅវៀតណាមនៅថ្ងៃទី១៦ ខែឧសភា ហើយត្រូវបានគេរំពឹងថា នឹងទៅដល់រោងចក្រចម្រាញ់ប្រេង Nghi Son នៅថ្ងៃទី៣០ ខែឧសភា។

តាមទីបញ្ជាការកណ្តាលយោធាអាមេរិក កប៉ាល់នេះត្រូវបានប្រាប់ឱ្យប្តូរទិសដៅ ជាផ្នែកមួយនៃការអនុវត្តការបិទផ្លូវប្រឆាំងនឹងអ៉ីរ៉ង់៕