* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ការឡើងថ្លៃប្រេងឥន្ធនៈដោយសារសង្រ្គាមអ៉ីរ៉ង់ កំពុងប៉ះពាល់ដល់កញ្ចប់ថវិកាសម្រាប់រថយន្តដឹកសិស្ស នៅអាមេរិក (Video inside)

18-05-2026 16:16

(វ៉ាស៉ីនតោន)៖ តម្លៃប្រេងម៉ាស៊ូតដែលកើនឡើងខ្ពស់ ចាប់តាំងពីមានសង្គ្រាមអ៉ីរ៉ង់ កំពុងធ្វើឱ្យកញ្ចប់ថវិកាសាលារៀន នៅតាមស្រុករបស់សហរដ្ឋអាមេរិក ថយចុះជាលំដាប់ តាមរយៈការចំណាយច្រើនជាងមុនទៅលើរថយន្តក្រុងដឹកសិស្ស និងតម្រូវការប្រើម៉ាស៉ីនភ្លើង ហើយក្រុមមន្ត្រីនិយាយថា ប្រហែលជាមិនអាចរ៉ាប់រងបានយូរទៀតទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦។

សាលារៀនរាប់ចាប់ពីស្រុក Yakima រដ្ឋ Washington រហូតដល់ស្រុក Waco រដ្ឋ Texas កំពុងប្រើថវិកាបម្រុង មកចំណាយលើការដឹកជញ្ជូនសិស្ស តាមរថយន្តក្រុងរបស់រដ្ឋ។ នៅរដ្ឋ Alaska ដែលដាច់ស្រយាល មន្ត្រីកំពុងប្រឹងប្រែងធ្វើយ៉ាងណាឱ្យមានប្រេងឥន្ធនៈគ្រប់គ្រាន់ ដើម្បីរក្សាចរន្តអគ្គិសនី។ នេះបើតាមបទសម្ភាសន៍របស់ Reuters។

លោក Trevor Greene អាជ្ញាធរស្រុក Yakima និយាយ​ថា វា​មិនមែន​ជាបញ្ហាដែលកើតមានតែមួយភ្លែត ហើយរលត់ទៅវិញទេ។ តាមក្រុមប្រឹក្សា American School Bus Council ប្រតិបត្តិកររថយន្តក្រុងដឹកសិស្ស គឺជាអ្នកទិញប្រេងម៉ាស៊ូតធំជាងគេ ដោយប្រើប្រាស់ម៉ាស៊ូតជាង ៨០០លានហ្គាឡុងជារៀងរាល់ឆ្នាំ។

ចាប់ពីខែធ្នូ ឆ្នាំ២០២៥ តម្លៃប្រេងម៉ាស៊ូត បានកើនឡើង ៦៧ភាគរយ គឺដល់ ៥.៥២ដុល្លារក្នុងមួយហ្គាឡុង ដែលជាការកើនឡើងបន្ថែម ប្រហែល ១.៨ពាន់លានដុល្លារទៅលើការចំណាយប្រចាំឆ្នាំ សម្រាប់ដំណើរការរថយន្តក្រុងដឹកសិស្ស។

គួរបញ្ជាក់ថា តាំងពីសង្គ្រាមអ៉ីរ៉ង់ ផ្ទុះឡើងនាចុងខែកុម្ភៈ តម្លៃប្រេងឥន្ធនៈបានកើនឡើងយ៉ាងខ្លាំង ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកប្រែប្រួល។ វាក៏បានជះផលប៉ះពាល់នៅក្នុងសហរដ្ឋអាមេរិកផងដែរ៕