* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បណ្ណាល័យមេគង្គ-ឡានឆាង ទី២ ទទួលបានការចាប់អារម្មណ៍ពីមូលនិធិចិនចំនួន២

18-05-2026 17:56

(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦ តំណាង មូលនិធិ ចិន Peaceland និងមូលនិធិចិនដេីម្បីអភិវឌ្ឍជនបទ បានអញ្ជើញទស្សនកិច្ចបណ្ណាល័យមេគង្គ-ឡានឆាង ទី២ ដែលស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដើម្បីឈ្វេងយល់ពីដំណើរការអភិវឌ្ឍវិស័យអំណាន និងការលើកកម្ពស់បរិយាកាសសិក្សាសម្រាប់សិស្សានុសិស្សនៅតាមមូលដ្ឋាន។

ក្នុងឱកាសនោះ លោក Liu Wenzhi តំណាង មូលនិធិ ចិន Peaceland និង លោក Zhang Shenyue តំណាង មូលនិធិ ចិន ដើម្បី អភិវឌ្ឍ ជនបទ និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។ កម្មវិធីទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ភាគីចិនចំពោះការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការគាំទ្រដល់វិស័យអប់រំ និងវប្បធម៌អំណាននៅតំបន់ជនបទ។ ជាមួយគ្នានេះ តាមរយៈឯកឧត្តម​ កឹមរ័ត្ន​ វិសិដ្ឋ​ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ទេីបមូលនិធិ ចិនដើម្បីអភិវឌ្ឍជនបទ​ (CFRD) បានផ្តល់អំណោយសម្ភាកីឡាចំនួន៧ឈុតជូនដល់សាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ។

ក្នុងនាមប្រជាជនស្រុកស្អាង និយាយ រួម សិស្សានុសិស្ស នៃសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង លោក សេន ស៊ុបផាអ៉ី អភិបាលរងស្រុកស្អាង បានមានប្រសាសន៍ថា ក្រោមជំនួយពីមជ្ឈមណ្ឌលបោះពុម្ពផ្សាយសៀវភៅអន្តរជាតិរបស់ប្រទេសចិនតាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទេីបបណ្ណាល័យមេគង្គ-ឡានឆាង ទី២ ត្រូវបានកសាងឡេីងក្នុងគោលបំណងបង្កើតបរិយាកាសអំណានដ៏ទាក់ទាញ សម្រួលដល់ការសិក្សាស្រាវជ្រាវ និងជំរុញទម្លាប់អានសៀវភៅក្នុងចំណោមកុមារ និងយុវជន។ តាមរយៈការកែលម្អសោភណភាពបណ្ណាល័យ និងការបំពាក់សម្ភារៈអំណាន បណ្ណាល័យនេះកំពុងក្លាយជាកន្លែងសិក្សាមួយដ៏មានសារៈសំខាន់សម្រាប់សិស្សានុសិស្សក្នុងសហគមន៍។

ឯកឧត្តម ឡាវ វ៉ាន់ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់ស្ថានទូតចិន ក៏ដូចជាដៃគូពាក់ព័ន្ធ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍបណ្ណាល័យនៅមូលដ្ឋាន។ ឯកឧត្តមបានបញ្ជាក់ថា ការវិនិយោគលើវិស័យអប់រំ និងអំណាន គឺជាការវិនិយោគលើអនាគតធនធានមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

ទស្សនកិច្ចរបស់មូលនិធិចិនទាំងពីរពេញមួយព្រឹកនេះ ពិតជាបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន ជាពិសេសក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបន្តផ្តោតលើការអភិវឌ្ឍវិស័យអប់រំ វប្បធម៌ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕

វិទ្យុមិត្តភាពកម្ពុជាចិន