* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប៉ាគីស្ថានបញ្ជូនកងទ័ពរាប់ពាន់នាក់ និងយន្តហោះចម្បាំងទៅអារ៉ាប៊ីសាអូឌីត ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមក (Video inside)

18-05-2026 20:49

(អ៊ីស្លាម៉ាបាដ)៖ ប្រទេសប៉ាគីស្ថាន បានបញ្ជូនកងទ័ពចំនួន ៨,០០០នាក់ កងយន្តហោះចម្បាំងមួយកងអនុសេនាធំ និងប្រព័ន្ធការពារដែនអាកាសទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមក។ ការបង្កើនកិច្ចសហប្រតិបត្តិការយោធាដ៏ធំសម្បើមនេះ ធ្វើឡើងស្របពេលដែលទីក្រុងអ៊ីស្លាម៉ាបាដ កំពុងដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់នៅក្នុងសង្គ្រាមនៅអ៊ីរ៉ង់។ នេះបើតាមសេចក្តីរាយការណ៍ផ្តាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមប្រភពពីមន្ត្រីសន្តិសុខ និងរដ្ឋាភិបាលចំនួន ៥រូប បានបញ្ជាក់ថា ការដាក់ពង្រាយកម្លាំងទ្រង់ទ្រាយធំនេះ គឺជាកងកម្លាំងប្រយុទ្ធដ៏មានសមត្ថភាពពេញលេញ ដែលមានគោលដៅគាំទ្រយោធាអារ៉ាប៊ីសាអូឌីត ក្នុងករណីប្រទេសនេះរងការវាយប្រហារបន្ថែមទៀត។ ទោះជាយ៉ាងណា យោធា និងក្រសួងការបរទេសប៉ាគីស្ថាន ព្រមទាំងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនទាន់មានការឆ្លើយតបជាផ្លូវការជុំវិញបញ្ហានេះនៅឡើយទេ។

គួរបញ្ជាក់ថា ថ្វីត្បិតតែលក្ខខណ្ឌលម្អិតនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន ត្រូវបានរក្សាជាការសម្ងាត់ក្តី ប៉ុន្តែភាគីទាំងពីរធ្លាប់បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះតម្រូវឱ្យប្រទេសទាំងពីរត្រូវជួយការពារគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារ។ លើសពីនេះ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក ហាវ៉ាចា អាស៊ីហ្វ (Khawaja Asif) ធ្លាប់បានបង្ហើបថា កិច្ចព្រមព្រៀងនេះក៏បានដាក់អារ៉ាប៊ីសាអូឌីតឱ្យស្ថិតក្រោមឆត្រការពារអាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថានផងដែរ។

ប្រភពដដែលបានលាតត្រដាងថាកងអនុសេនាធំយន្តហោះចម្បាំងប្រមាណ ១៦គ្រឿង ដែលភាគច្រើនជាប្រភេទ JF-17 ផលិតរួមគ្នាជាមួយចិន ត្រូវបានបញ្ជូនទៅអារ៉ាប៊ីសាអូឌីតតាំងពីដើមខែមេសាមកម្ល៉េះ ព្រមទាំងមានការបញ្ជូនកងដ្រូនចំនួន ២កងអនុសេនាធំបន្ថែមទៀតផងដែរ។ ការដាក់ពង្រាយកម្លាំងទ័ព ៨,០០០នាក់នេះ ក៏រួមបញ្ចូលទាំងប្រព័ន្ធការពារដែនអាកាស HQ-9 របស់ចិនផងដែរ ដោយកម្លាំងប្រតិបត្តិការទាំងអស់គឺជាយោធាប៉ាគីស្ថាន ខណៈរាល់ការចំណាយត្រូវបានធានារ៉ាប់រងដោយអារ៉ាប៊ីសាអូឌីត៕