* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប៉ាគីស្ថានបញ្ជូនសំណើចរចាថ្មីរបស់អ៊ីរ៉ង់ទៅកាន់អាមេរិក ខណៈអ្នកសម្របសម្រួលព្រមានថា «ពេលវេលាជិតអស់ហើយ» (Video inside)

18-05-2026 21:47

(ការ៉ាជី)៖ ប្រភពពីប្រទេសប៉ាគីស្ថាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទថា ក្នុងនាមជាអ្នកសម្របសម្រួលសន្តិភាព ប៉ាគីស្ថានបានបញ្ជូនសំណើដែលបានកែសម្រួលថ្មីរបស់អ៊ីរ៉ង់ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដោយបានព្រមានថា ភាគីទាំងពីរ «លែងមានពេលច្រើនទៀតទេ» ក្នុងការបង្រួញគម្លាតនៃការខ្វែងគំនិតគ្នា។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេសម៉ាអ៊ីល បាកៃ (Esmaeil Baghaei) បានបញ្ជាក់ថា ជំហររបស់ទីក្រុងតេអេហេរ៉ង់ ត្រូវបានបញ្ជូនទៅភាគីអាមេរិកតាមរយៈប្រទេសប៉ាគីស្ថាន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ បច្ចុប្បន្ន បទឈប់បាញ់ដ៏ផុយស្រួយកំពុងត្រូវបានអនុវត្ត ប៉ុន្តែកិច្ចចរចាកំពុងស្ថិតក្នុងភាពជាប់គាំង ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រៀបប្រដូចបទឈប់បាញ់នេះថា កំពុងស្ថិតក្នុងដំណាក់កាល «ដង្ហើមចង្រិត»។

ប្រភពដដែលបានបង្ហើបថា មូលហេតុដែលការចរចាជួបការលំបាក គឺដោយសារភាគីទាំងសងខាងតែងតែ «ផ្លាស់ប្តូរគោលជំហរ និងការទាមទារ» របស់ខ្លួនជានិច្ច។ ទីក្រុងវ៉ាស៊ីនតោន ទាមទារឱ្យអ៊ីរ៉ង់រុះរើកម្មវិធីនុយក្លេអ៊ែរ និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ខណៈទីក្រុងតេហេរ៉ង់ទាមទារសំណងសង្គ្រាម ការបញ្ចប់ការបិទខ្ទប់កំពង់ផែពីសំណាក់អាមេរិក ការធានាគ្មានការវាយប្រហារបន្ថែម និងការអនុញ្ញាតឱ្យលក់ប្រេងឡើងវិញ។ អ៊ីរ៉ង់ក៏បានទាមទារឱ្យបញ្ឈប់ការប្រយុទ្ធគ្នានៅគ្រប់សមរភូមិ រួមទាំងនៅប្រទេសលីបង់ផងដែរ។

ទន្ទឹមនឹងនេះ លោក ត្រាំ បានព្រមានតាមរយៈបណ្តាញសង្គម Truth Social កាលពីចុងសប្តាហ៍ថា ពេលវេលារបស់អ៊ីរ៉ង់ជិតអស់ហើយ ហើយពួកគេត្រូវតែប្រញាប់ប្រញាល់ បើមិនចង់ឱ្យប្រទេសត្រូវបំផ្លាញរហូតគ្មានសល់។ យោងតាមសារព័ត៌មាន Axios លោក ត្រាំ គ្រោងនឹងជួបជាមួយទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាពីជម្រើសក្នុងការចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ។ ជាការឆ្លើយតប លោក បាកៃ បានអះអាងថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់សេណារីយ៉ូទាំងអស់ ដោយព្រមានថានឹងមានការវាយបកយ៉ាងសមស្រប ប្រសិនបើសត្រូវហ៊ានធ្វើខុសសូម្បីតែបន្តិច៕