* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សមាជិក WHO ទាត់ចោលសំណើអញ្ជើញតៃវ៉ាន់ចូលរួមមហាសន្និបាតប្រចាំឆ្នាំ ក្រោយចិនចេញមុខរារាំង (Video inside)

18-05-2026 22:11

(ហ្សឺណែវ)៖ បណ្តាប្រទេសជាសមាជិកអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទ បានសម្រេចបដិសេធសំណើអញ្ជើញកោះតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាតសុខភាពពិភពលោក (WHA) ប្រចាំឆ្នាំនៅទីក្រុងហ្សឺណែវ បន្ទាប់ពីប្រទេសចិនប្រកាសជំទាស់យ៉ាងដាច់អហង្ការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងកិច្ចប្រជុំនោះ ប្រទេសចិន ដោយមានការគាំទ្រពីប៉ាគីស្ថាន បានរារាំងចលនានេះ ដោយតំណាងចិនបានបញ្ជាក់ជំហរថា ខ្លួនមិនអនុញ្ញាតឱ្យ «តំបន់តៃវ៉ាន់របស់ចិន» ចូលរួមក្នុងទម្រង់ណាមួយឡើយ ដែលការណ៍នេះបានជំរុញឱ្យមហាសន្និបាតសម្រេចផាត់តៃវ៉ាន់ចេញជាផ្លូវការ។ ជាការឆ្លើយតប ប្រទេសប៉ាឡូ (Palau) និងសម្ព័ន្ធមិត្តផ្សេងទៀតដែលគាំទ្រតៃវ៉ាន់ បានរិះគន់ថាការដកតៃវ៉ាន់ចេញ គឺជាការបង្កើតចន្លោះប្រហោង និងធ្វើឱ្យប្រព័ន្ធតាមដានសុខភាពសកលកាន់តែចុះខ្សោយ។

គួររំលឹកថា តៃវ៉ាន់ធ្លាប់បានចូលរួមក្នុងមហាសន្និបាតនេះជាអ្នកសង្កេតការណ៍ពីឆ្នាំ ២០០៩ ដល់ ២០១៦។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៧ មក ទីក្រុងប៉េកាំងបានបិទផ្លូវតៃវ៉ាន់ទាំងស្រុង បន្ទាប់ពីអតីតប្រធានាធិបតី លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ដែលបដិសេធគោលការណ៍ «ចិនតែមួយ» បានឡើងកាន់តំណែង ដោយចិនតែងតែចាត់ទុកកោះប្រជាធិបតេយ្យមួយនេះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងរារាំងមិនឱ្យចូលរួមក្នុងស្ថាប័នអន្តរជាតិនានាឡើយ៕