* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

UN ទាមទារឱ្យអ៊ីស្រាអែលទប់ស្កាត់អំពើ «ប្រល័យពូជសាសន៍» នៅតំបន់ហ្គាហ្សា (Video inside)

18-05-2026 22:55

(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ បានចេញសេចក្តីទាមទារឱ្យប្រទេសអ៊ីស្រាអែល ចាត់វិធានការទប់ស្កាត់រាល់អំពើ «ប្រល័យពូជសាសន៍» នៅតំបន់ហ្គាហ្សា ព្រមទាំងបានថ្កោលទោសយ៉ាងខ្លាំងចំពោះសញ្ញាណនៃការធ្វើ «ការបោសសម្អាតពូជសាសន៍» នៅក្នុងដែនដីប៉ាឡេស្ទីន និងតំបន់ West Bank។

នៅក្នុងរបាយការណ៍ថ្មីមួយ ការិយាល័យសិទ្ធិមនុស្ស UN បានគូសបញ្ជាក់ថា សកម្មភាពរបស់អ៊ីស្រាអែលនៅហ្គាហ្សាចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣មក គឺជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើច្បាប់អន្តរជាតិ ដែលករណីជាច្រើនអាចចាត់ទុកថាជា «ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មដ៏ឃោរឃៅ»។ ប្រធានសិទ្ធិមនុស្ស លោក វ៉លកឺ ធើក (Volker Turk) បានអំពាវនាវឱ្យអ៊ីស្រាអែលគោរពតាមដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ២០២៤ ដើម្បីធានាថាកងទ័ពរបស់ខ្លួនមិនពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍។

គួរបញ្ជាក់​ថា កន្លងមក អ៊ីស្រាអែលតែងតែទាត់ចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ ដែលត្រូវបានលើកឡើងដោយក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញឯករាជ្យ ប៉ុន្តែនេះគឺជាលើកទីមួយហើយដែលស្ថាប័នកំពូលរបស់អង្គការសហប្រជាជាតិផ្ទាល់ បានចេញមុខទាមទារ និងប្រើប្រាស់ពាក្យ «ប្រល័យពូជសាសន៍» ចំៗបែបនេះដាក់អ៊ីស្រាអែល៕