* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ត្រាំ ថា​ជំងឺ Ebola បច្ចុប្បន្ន ឆ្លងរាលដាលតែក្នុងតំបន់អាហ្វ្រិក (Video inside)

19-05-2026 09:51

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកមានការព្រួយបារម្ភចំពោះការឆ្លងរាលដាលនៃជំងឺ Ebola នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ តែលោកជឿថាបច្ចុប្បន្ន ជំងឺនេះមិនបានឆ្លងរាលដាលដល់សហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅពេលត្រូវបានចោទសួរថាតើលោកមានការព្រួយបារម្ភដែរឬទេចំពោះជំងឺ Ebola បន្ទាប់ពីជនជាតិអាមេរិក ម្នាក់ឆ្លងជំងឺនេះនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាមានការព្រួយបារម្ភ។ ខ្ញុំគិតថាបច្ចុប្បន្នវាកំពុងឆ្លងរាលដាលតែក្នុងតំបន់អាហ្វ្រិក ប៉ុន្តែយ៉ាងណា វាពិតជាមានការឆ្លងរាលដាលមែន»

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក WHO បានសម្រេចប្រកាសចាត់ថ្នាក់ការផ្ទុះរាលដាលជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្កង់ដា ជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ ឬហៅកាត់ថា PHEIC។ WHO បាននិយាយថា ការរីករាលដាល ដែលបង្កឡើងដោយវីរុសអេបូឡាអម្បូរ Bundibugyo គឺមិនទាន់ឈានដល់លក្ខណៈវិនិច្ឆ័យដែលត្រូវចាត់ទុកជា​ ជំងឺឆ្លងរាតត្បាតជាសកល ឬ pandemic ដែលជាភាពអាសន្នធ្ងន់ធ្ងរបំផុតនៅឡើយទេ ប៉ុន្តែប្រទេសនានាដែលមានព្រំប្រទល់ជាប់កុងហ្គោ គឺស្ថិតក្នុងហានិភ័យខ្ពស់នៃការឆ្លងរាលដាលខ្លាំងថែមទៀត។

តាម WHO គិតត្រឹមថ្ងៃសោរ៍សប្តាហ៍មុន មានករណីស្លាប់ដែលសង្ស័យចំនួន៨០ករណី, ករណីបញ្ជាក់ពីមន្ទីរពិសោធន៍៨ករណី, និងករណីឆ្លងសង្ស័យ ២៤៦ករណី ដែលត្រូវបានរាយការណ៍នៅខេត្ត Ituri របស់កុងហ្គោ។ WHO បានឱ្យដឹងទៀតថាការឆ្លងរាលដាលនេះ គឺជាករណីពិសេស ដ្បិតសព្វថ្ងៃមិនទាន់មានវិធីព្យាបាល ឬវ៉ាក់សាំងប្រឆាំងវីរុសអេបូឡា Bundibugyo ដែលត្រូវបានទទួលស្គាល់ ខុសពីវីរុសអេបូឡាអម្បូរ Zaire។ WHO បានសង្កត់ធ្ងន់ថា ការផ្ទុះករណីឆ្លងនៅកុងហ្គោនិងអ៊ូហ្កង់ដា បង្កហានិភ័យសុខភាពសាធារណៈ ចំពោះប្រទេសដទៃទៀត៕