* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

Greenland ថាកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក មានភាពរីកចម្រើន តែទឹកដីរបស់ខ្លួនមិនមែនសម្រាប់លក់ទេ (Video inside)

19-05-2026 10:25

(កូប៉ិនហាក)៖ រដ្ឋាភិបាល Greenland បានអះអាងកាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ពីភាពរីកចម្រើនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយសហរដ្ឋអាមេរិក ជុំវិញអនាគតរបស់ Greenland ប៉ុន្តែនៅតែទទូចថាដែនកោះដ៏ធំល្វឹងល្វើយមួយនេះមិនមែនសម្រាប់លក់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បេសកជនពិសេសអាមេរិក លោក Jeff Landry ដែលត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតាំងកាលពីឆ្នាំមុនដើម្បីជំរុញការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើ Greenland បានធ្វើដំណើរទៅដល់ទីក្រុង Nuuk កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន និងបានជួបនាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen និងរដ្ឋមន្ត្រីការបរទេស លោក Mute Egede កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

លោក Nielsen បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជួបលោក Landry ថាលោកជឿជាថាមានភាពរីកចម្រើនក្នុងកិច្ចពិភាក្សា ហើយថាខាងភាគី Greenland កំពុងផ្ដោតលើ ការស្វែងរកដំណោះស្រាយមួយដែលល្អសម្រាប់យើងទាំងអស់គ្នា និងធានាឱ្យបានថាការសម្លុតគំរាមដណ្ដើមកាន់កាប់ ឬការទិញយក Greenland នឹងមិនកើតឡើងដាច់ខាត។

គួរបញ្ជាក់ថា ការអះអាងរបស់លោក ត្រាំ ថាសហរដ្ឋអាមេរិកត្រូវតែទិញយក ឬគ្រប់គ្រង Greenland ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក ឱ្យទាល់តែ បានបង្កឱ្យមានភាពតានតឹងរវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកូប៉ិនហាក ដែលសុទ្ធសឹងជាសមាជិក NATO៕