* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រុមសិទ្ធិមនុស្ស៖ អ៉ីរ៉ង់ចាប់ខ្លួនមនុស្សជាង៤០០០នាក់ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធសង្រ្គាមជាមួយអាមេរិកនិងអ៉ីស្រាអែល (Video inside)

19-05-2026 13:12

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមឃ្លាំមើលសិទ្ធិមនុស្ស ហៅកាត់ HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអះអាងថា អាជ្ញាធរអ៉ីរ៉ង់ បានចាប់ខ្លួនមនុស្សសរុបច្រើនជាង៤០០០នាក់ ក្រោមបទចោទប្រកាន់ផ្សេងៗ ពាក់ព័ន្ធទៅនឹងសង្រ្គាមជាមួយអាមេរិកនិងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

HRANA បាននិយាយថា ខ្លួនបានកត់ត្រាការចាប់ខ្លួនយ៉ាងហោច៤០២៣ករណី គិតត្រឹមចន្លោះថ្ងៃទី២៨ ខែកុម្ភៈ ជាពេលដែល​សង្រ្គាមផ្ទុះឡើង ដល់ថ្ងៃទី៩ ខែឧសភា។ បទចោទប្រកាន់នៃការចាប់ខ្លួនទាំងនោះ រួមមានចាប់តាំងពីការធ្វើចារកម្ម ការគំរាមកំហែងសន្តិសុខជាតិ រហូតដល់ការលួចទំនាក់ទំនង ឬចែករំលែកព័ត៌មាន ពាក់ព័ន្ធនឹងជម្លោះ ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស។

ទន្ទឹមគ្នា មេប៉ូលិសជាតិអ៉ីរ៉ង់ លោក Ahmad Reza Radan កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បាននិយាយថា ជនក្បត់និងគិញសម្ងាត់សរុបទាំងអស់លើស៦៥០០នាក់ ដែលមានទំនាក់ទំនងជាមួយសត្រូវ ត្រូវបានចាប់ខ្លួន គិតចាប់តាំងពីចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល បានកើនឡើងដល់ចំណុចកំពូល កាលពីខែមករា។

មិនតែប៉ុណ្ណោះ ការប្រហារជីវិតមនុស្សក៏មានការកើនឡើងខ្លាំង នៅប្រទេសអ៉ីរ៉ង់ផងដែរ។ ក្រុមសិទ្ធិមនុស្សបានរាយការណ៍ថា តាំងពីសង្រ្គាមចាប់ផ្តើមមក អ៉ីរ៉ង់បានប្រហារជីវិតមនុស្សយ៉ាងហោច២៦នាក់ ដែលត្រូវបានចាត់ទុកជាអ្នកទោសនយោបាយ ហើយ៦នាក់ផ្សេងទៀត ត្រូវបានព្យួរកពីបទលួចយកការណ៍ឱ្យអ៉ីស្រាអែល។

គួរបញ្ជាក់ថា HRANA ក៏បានកត់ត្រា នូវតួលេខមនុស្សស្លាប់យ៉ាងហោច ៣៦៣៦នាក់ ក្នុងនោះ១៧០១នាក់ ជាជនស៉ីវិល ដោយសារការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលលើប្រទេសអ៉ីរ៉ង់ អំឡុងពេលសង្រ្គាម ខណៈនាពេលនេះ ការប្រយុទ្ធគ្នា កំពុងត្រូវបានផ្អាកក្រោមបទឈប់បាញ់ដ៏ផុយស្រួយ៕