* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាមេរិកបន្តការលើកលែងទណ្ឌកម្មលើប្រេងរុស្ស៉ីដែលនៅសមុទ្រ សម្រាប់រយៈពេល៣០ថ្ងៃទៀត (Video inside)

19-05-2026 13:51

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានសម្រេចបន្តសុពលភាព៣០ថ្ងៃទៀត ចំពោះការលើកលែងទណ្ឌកម្មរបស់ខ្លួ នលើប្រេងរុស្ស៉ីដែលស្ថិតនៅសមុទ្រស្រាប់ ស្របពេលតម្លៃប្រេងសកល នៅតែបន្តឡើងថ្លៃខ្ពស់ ដោយសារសង្រ្គាមអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីប្រកាសខាងលើគឺជាលើកទី២ហើយ ដែលអាមេរិកបានបន្តសុពលភាពចំណាត់ការបណ្តោះអាសន្ននេះ ខណៈវាមានគោលដៅ​ ដើម្បីជួយទប់ទល់ផលប៉ះពាល់នៃការផ្គត់ផ្គង់ប្រេង ដែលបង្កឡើងដោយការធ្វើសង្រ្គាមរបស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ប្រឆាំងលើប្រទេសអ៉ីរ៉ង់ កាលពីចុងខែកុម្ភៈ។

អ៉ីរ៉ង់បានធ្វើសកម្មភាពសងសឹកវិញ ដោយវាយប្រហារសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ ហើយបិទខ្ទប់សឹងទាំងស្រុងនូវច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដ៏សំខាន់ ដែលប្រេងនិងឧស្ម័នពិភពលោកប្រហែល២០ភាគរយ ជាទូទៅត្រូវបានដឹកជញ្ជូនឆ្លងកាត់។ ជាលទ្ធផល តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្ពស់យ៉ាងគំហុក ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានសម្រេចលើកលែងទណ្ឌកម្មចំពោះប្រេងរុស្ស៉ីដែលនៅសមុទ្រស្រាប់ ជាលើកដំបូង កាលពីខែមីនា។ ការបន្តសុពលភាពថ្មីចុងក្រោយបង្អស់នេះ នឹងមានរយៈពេលដល់ថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីការបន្តសុពលភាពចាស់ បានផុតកំណត់កាលពីថ្ងៃទី១៦ ខែឧសភា៕