* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាមេរិកអនុម័តការលក់ឧទ្ធម្ភាគចក្រយោធាឱ្យកូរ៉េខាងត្បូង ក្នុងតម្លៃជាង៤ពាន់លានដុល្លារ (Video inside)

19-05-2026 14:22

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ សហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួនបានអនុម័តការលក់ឧទ្ធម្ភាគចក្រយោធា ក្នុងតម្លៃសរុបជាង៤ពាន់លានដុល្លារ ឱ្យទៅប្រទេសកូរ៉េខាងត្បូង ដែលបានប្តេជ្ញាបង្កើនការទិញសព្វាវុធពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងការការពារខ្លួនប្រឆាំងប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសអាមេរិក បានប្រកាសពីការផ្តល់ភ្លើងបៃតងសម្រាប់ឱ្យកូរ៉េខាងត្បូង ចំណាយថវិកា៣ពាន់លានដុល្លារ ដើម្បីទិញឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក Romeo Seahawk ចំនួន២៤គ្រឿង។ ក្រៅពីនេះ ក្រសួងការបរទេសអាមេរិក ក៏បានអនុម័តការលក់ក្នុងតម្លៃ១,២ពាន់លានដុល្លារផងដែរ សម្រាប់ការដំឡើងសមត្ថភាពឧទ្ធម្ភាគចក្រប្រយុទ្ធ Apache របស់កូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ធ្លាប់បានសន្យាអំឡុងកិច្ចប្រជុំកំពូល កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាទីក្រុងសេអ៊ូលនឹងទិញបរិក្ខារយោធាសរុប ២៥ពាន់ដុល្លារ​ពីសហរដ្ឋអាមេរិក គិតត្រឹមឆ្នាំ២០៣០ ហើយចំណាយ៣៣ពាន់លានដុល្លារ ដើម្បីគាំទ្រកងកម្លាំងយោធាអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង៕